រថយន្ត ២ គ្រឿងបុកគ្នាផ្ទុះឆេះ ស្លាប់ ៣ នាក់ របួស ៤ នាក់

6 Videos


នគរបាលស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្ត ២ គ្រឿងបុកគ្នាពាក់កណ្តាលយប់ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ ៦ ស្រុកស្ទោងបណ្តាលឲ្យរថយន្តមួយគ្រឿងផ្ទុះឆេះនោះ បានធ្វើឲ្យមនុស្ស៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម និង របួស ៤ នាក់ ។

រថយន្ត ២ គ្រឿងបុកគ្នាផ្ទុះឆេះ ស្លាប់ ៣ នាក់ របួស ៤ នាក់

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា រថយន្តមួយគ្រឿងម៉ាកទេសចរណ៍ធន់តូច និងមួយគ្រឿងទៀតម៉ាកសាំងយ៉ុងដឹកបន្លែ។មុនពេលកើតហេតុរថយន្តសាំងយ៉ុងដឹក បន្លែធ្វើដំណើរក្នុងទិសដៅចេញពីកំពង់ធំទៅសៀមរាប លុះដល់ចំណុចឃុំទ្រា ស្រាប់តែទៅបុកជាមួយ រថយន្តប្រភេទទេសចរណ៍ធុនតូច បណ្តាលឲ្យផ្ទុះឆេះ ហើយបណ្តាលឲ្យជនរងគ្រោះ៣ នាក់ត្រូវឆេះស្លាប់ក្នុងរថយន្ត ខណ:ម្នាក់ទៀតរងរបួសធ្ងន់ ។

រថយន្ត ២ គ្រឿងបុកគ្នាផ្ទុះឆេះ ស្លាប់ ៣ នាក់ របួស ៤ នាក់

ដោយឡែកអ្នកជិះរថយន្តសាំងយ៉ុងដឹកបន្លែ ៣ នាក់ ក៏រងរបួសធ្ងន់ផងដែរ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ៕

សុថាត់

រថយន្ត ២ គ្រឿងបុកគ្នាផ្ទុះឆេះ ស្លាប់ ៣ នាក់ របួស ៤ នាក់រថយន្ត ២ គ្រឿងបុកគ្នាផ្ទុះឆេះ ស្លាប់ ៣ នាក់ របួស ៤ នាក់រថយន្ត ២ គ្រឿងបុកគ្នាផ្ទុះឆេះ ស្លាប់ ៣ នាក់ របួស ៤ នាក់រថយន្ត ២ គ្រឿងបុកគ្នាផ្ទុះឆេះ ស្លាប់ ៣ នាក់ របួស ៤ នាក់