កាំកុងត្រូលបង្រ្កាបទីតាំងធ្វើប្រហុកប្រើសារធាតុគីមី ៤ កន្លែងនៅខេត្តតាកែវ

6 Videos


មានការបង្ក្រាបប្រហុកជាង ១ តោន ដែលប្រើសារធាតុគីមីក្នុងទីតាំងធ្វើប្រហុកខុសច្បាប់ ៤ កន្លែងក្នុងចំណោម ៦ កន្លែងនៅថ្ងៃទី ១៩ ខែកញ្ញា ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវសហការណ៍ជាមួយអាជ្ញាធរស្រុកទ្រាំងរឹបអូស និង បិតផ្អាកអាជីវកម្ម ។

កាំកុងត្រូលបង្រ្កាបទីតាំងធ្វើប្រហុកប្រើសារធាតុគីមី ៤ កន្លែងនៅខេត្តតាកែវ

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានឲ្យដឹងថា នៅក្នុងភូមិអង្កាញ់ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ទីតាំងកែច្នៃប្រហុកទាំង ៦ នោះ គឺមានទីតាំងចំនួន ៤ បាននាំត្រីមកពីប្រទេសវៀតណាមតាមច្រករបៀង ដែលមិនមានសមត្ថកិច្ចជំនាញណាបានត្រួតពិនិត្យអោយបានត្រឹមត្រូវនោះទេ ពោលគឺត្រីទាំងអស់នោះមានសាធាតុគីមីឈ្មោះថាហ្វមីលីន ដែលធ្វើអោយត្រីឬប្រហុក ដែលគេកែច្នៃអាចទុកបានយូរឬមិនស្អុយសាច់ត្រី ហើយសារធាតុ គីមីនេះ វាបានប៉ះពាល់ដល់សុខភាពអ្នកដែលទទួលទានប្រហុកនេះ ។

កាំកុងត្រូលបង្រ្កាបទីតាំងធ្វើប្រហុកប្រើសារធាតុគីមី ៤ កន្លែងនៅខេត្តតាកែវ

ទីតាំងលូចលាក់កែច្នៃ ប្រហុកខាងលើនេះបានដំណើរការប្រហែលជា ១០ ឆ្នាំមកហើយ តែអាជ្ញាធរអត់បានដឹងនោះទេ ក៏ប៉ុន្តែបន្ទាប់ពីមន្ត្រីជំនាញ បើកយុទ្ធនាការចុះពិនិត្យមើលគុណភាព ទើបបានរកឃើញសារធាតុ គីមីនៅលើប្រហុក ព្រមទាំងសម្រេចបិតទីតាំងកែច្នៃប្រហុកទាំង ៤ កន្លែងនោះតែម្ដង ។

កាំកុងត្រូលបង្រ្កាបទីតាំងធ្វើប្រហុកប្រើសារធាតុគីមី ៤ កន្លែងនៅខេត្តតាកែវ

ម្ចាស់ហាងកែច្នៃប្រហុកទាំងនោះដោយសុំមិនបញ្ចេញអត្តសញ្ញាណបានលើកឡើងថា ត្រីទាំងនោះគាត់ទិញយកមកពីប្រទេសវៀតណាម ឯការដាក់សារធាតុគីមី ឬ អត់នោះ វៀតណាមជាអ្នកធ្វើទាំងអស់ ។ ចំណែកគាត់គ្រាន់តែជាអ្នកទិញមកត្រាំទឹកកែច្នៃធ្វើជាប្រហុក និង លក់ឲ្យម៉ូយតាមទីផ្សារតែប៉ុណ្ណោះ ។ ដូច្នេះគាត់មិនបានដឹងថាវៀតណាមដាក់អ្វីខ្លះនោះទេ ហើយក៏មិនបានដឹងថា សារធាតុគីមីនោះប៉ះពាល់ដល់សុខភាពកម្រិតណានោះដែរ ។

ពេលនេះកាំកុងត្រូលបានឲ្យម្ចាស់បិទទាំងស្រុង បើម្ចាស់ទីតាំងនៅតែបន្តសកម្មភាពកែច្នៃប្រហុកបែបនេះបន្តទៀតនោះ មន្ត្រីជំនាញនឹងកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ ។

កាំកុងត្រូលបង្រ្កាបទីតាំងធ្វើប្រហុកប្រើសារធាតុគីមី ៤ កន្លែងនៅខេត្តតាកែវ

ឥឡូវនេះ សមត្ថកិច្ចបានធ្វើការអំពាវនាវថា សូមប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរូមអនុវត្តទាំងអស់គ្នា ពិសេសពាក់ព័ន្ធនឹងម្ហូបអាហារ ព្រោះនរណាក៏ត្រូវការរស់ដោយសារតែចំណីអាហារនេះឯង ដូច្នេះដើម្បីឲ្យរស់ប្រកបដោយសុខុមាលភាព និង សុភមង្គលទាំងអ្នកលក់ និង អ្នកទិញត្រូវតែស្មោះត្រង់ លក់តែរបស់មានគុណភាពល្អ និង ត្រូវតាមកាលកំណត់ ៕

សុថាត់