រថយន្តដឹកស៊ីម៉ងត៍ បុកម៉ូតូដាច់ជាពីរកំណាត់ ស្លាប់ពីរនាក់

6 Videos


នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ នេះ នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា មានមនុស្សពីរនាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ គឺរថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូដាច់ជាពីរកំណាត់ បណ្តាយឲ្យមានមនុស្សស្លាបនៅនឹងកន្លែងភ្លាមៗ ។

រថយន្តដឹកស៊ីម៉ងត៍ បុកម៉ូតូដាច់ជាពីរកំណាត់ ស្លាប់ពីរនាក់

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា រថយន្តក្រុមហ៊ុនខាងលើតែងតែឃើញបើកបរចេញចូលលឿនៗ ដូចជាមិនសូវខ្វល់ពីដំណើរឆ្លងកាត់របស់អ្នកស្រុកនោះទេ ដូចឃើញថ្ងៃនេះស្រាប់ហើយ បណ្តាលឱ្យមនុស្សស្លាប់ និង បន្សល់សោកនាដកម្មបាត់បង់បងប្អូន កូនបាត់ បង់ឪពុក ។

រថយន្តដឹកស៊ីម៉ងត៍ បុកម៉ូតូដាច់ជាពីរកំណាត់ ស្លាប់ពីរនាក់

ក្រោយពេលរងគ្រោះ នគរបាលបានចុះទៅវាស់វែង និង ឃាតម្ចាស់ ព្រមទាំងយករថយន្តយកទៅដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ ៕

សុថាត់

រថយន្តដឹកស៊ីម៉ងត៍ បុកម៉ូតូដាច់ជាពីរកំណាត់ ស្លាប់ពីរនាក់