ក្រសួង​សាធារណ​ការផ្តល់​អទិភាព​ធ្វើ​ផ្លូវ​ទាំង​៤២​ខ្សែ​នៅ​ខេត្តសៀមរាប​ និពន្ធដោយ : អ៊ីសា រ៉ហានី       September-20-2016, 10:19 pm         188

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​សាធារណ​ការផ្តល់​អទិភាព​ធ្វើ​ផ្លូវ​ទាំង​៤២​ខ្សែ​នៅ​ខេត្តសៀមរាប​​សៀមរាប​៖ អភិបាលខេត្ត​សៀមរាប បាន​ជូន​សំណើរ​ទៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ធ្វើ​ផ្លូវ​តូចៗ​ចំនួន​៤២​ខ្សែ ដែលជា​ខ្នែង​របស់​ផ្លូវជាតិ​លេខ​៦​។ ផ្លូវ​ទាំងនោះ ជា​ផ្លូវ​តូចៗ ហើយ​នៅ​ជា​ផ្លូវលំ​នៅឡើយ​។ ជាការ​ឆ្លើយតប​ទៅនឹង​សំណើរ​របស់​អភិបាលខេត្ត​សៀមរាប រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សន្យាថា លោក​នឹង​ផ្តល់​អទិភាព​ជូន​ខេត្តសៀមរាប សម្រាប់​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​។​

​ផ្លូវថ្នល់​ជា​មុខមាត់​សំខាន់​សម្រាប់​ប្រទេសជាតិ​។ ខេត្តសៀមរាប គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​មួយ តែ​ខេត្ត​មួយ​នេះ​នៅ​មិនទាន់​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លូវថ្នល់​បានល្អ​នៅឡើយ​។ ដើម្បី​រៀបចំ​ប្រព័ន្ធ​នេះ អាជ្ញាធរខេត្ត​បានរៀបចំ​គម្រោង​ធ្វើ​ផ្លូវ​ចំនួន​៤២​ខ្សែ​ក្នុង​ក្រុង ក្នុង​បំណង​លើក​សោ​ភណ្ឌ​ភាព​ទីក្រុង​។​

​សំណើរ​ធ្វើ​ផ្លូវ​ថ្មី​ចំនួន​៤២​ខ្សែ របស់​អភិបាលខេត្ត​សៀមរាប ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានទទួល​យក​ហើយ ហើយ​លោក​សន្យាថា នឹង​ផ្តល់​អទិភាព​សម្រាប់​ខេត្តសៀមរាប​។

​លោក ស៊ុន ចាន់ថុល បានបញ្ជាក់​នៅក្នុង​ពិធីបើកការដ្ឋាន​សង់ស្ពាន​នៅមុខ​ព្រះរាជដំណាក់ នៅ​ព្រឹក​ថ្ងៃទី​១៩ កញ្ញា​យ៉ាង​ដូច្នេះ​ថា​៖«...​យើងខ្ញុំ​យក​សំណូមពរ របស់​ឯកឧត្តម​អភិបាល យកទៅ​ពិចារណា ហើយ​រក​ថវិកា​ដើម្បី​ធ្វើ​។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​ទូរ​សព្ទ​មក​ខ្ញុំ​ដែរ ថា​សុំ​ជួយ​យ៉ាងម៉េច កុំ​ឲ្យ​ផ្លូវ​យើង​វា​ហុយ​ដី ទេសចរ​មកវា​មុខមាត់​ប្រទេសជាតិ​។ ចឹ​ង​យើងខ្ញុំ​ផ្តល់​អទិភាព​ខ្ពស់​ជូន​ខេត្តសៀមរាប​»​។​

​គួររម្លឹកថា គម្រោង​ស្ថាបនា​ផ្លូវ​ដែលជា​ខ្នែង​ផ្លូវជាតិ​លេខ​៦​ទាំង​៤២​ខ្សែ គឺមាន​ប្រវែង​សរុប ចំនួន​១៧​គីឡូម៉ែត្រ​៕