Angelina Jolie ដាក់​ពាក្យ​សុំ​លែងលះ Brad Pitt មែន​ទែន​ហើយ

ក្រោយរស់នៅជាមួយគ្នាអស់រយៈពេល ១២ ឆ្នាំគូស្នេហ៍ដែលគេសរសើរថាសាកសមមួយគូនេះប្រហែលដល់ពេលត្រូវបញ្ចប់ហើយ ដោយកាលពីពេលថ្មីនេះ អ្នកនាង Angelina Jolie បានដាក់ពាក្យសុំលែងលះលោក Brad Pitt នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗមួយចំនួនដូចជា , និង ។

ក្នុងនៅលិខិតសុំលែងលះនោះអ្នកនាង Angelina Jolie បានបញ្ជាក់មូលហេតុយ៉ាងខ្លីថា ពួកគេទាំង២នាក់មានការរស់នៅមិនចុះសម្រុងនឹងគ្នា ហើយអ្នកនាងក៏បានស្នើរសុំសិទ្ធិក្នុងការយកកូនៗទាំង ៦ នាក់មកចិញ្ចឹមផងដែរ ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា Angelina Jolie និង Brad Pitt បានចាប់ផ្ដើមពន្លកស្នេហ៍តាំងពីឆ្នាំ ២០០៤ មកម្លេ៉ះ ប៉ុន្តែពួកគេក៏ទើបតែរៀបការកាលពីឆ្នាំ ២០១៤ កន្លងទៅនេះ ហើយពេលវេលាដែលពួកគេនៅជាមួយគ្នាចុងក្រោយបង្អស់គឺនៅកំឡុងខែ កក្កដា ថ្ងៃទី ១២ ដែលនៅពេលនោះគេសង្កេតឃើញអ្នកទាំង ២ បាននាំកូនភ្លោះរបស់ពួកគេគឺ Knox និង Vivienne ទៅញ៉ាំអាហារព្រឹកអបអរខួបកំណើតរបស់កូនទាំង ២ ។ ចាប់តាំងពីថ្ងៃនោះមកគេក៏លែងឃើញ Angelina Jolie និង Brad Pitt បង្ហាញខ្លួនជាមួយគ្នាទៀតដែរ៕

Angelina Jolie ដាក់​ពាក្យ​សុំ​លែងលះ Brad Pitt មែន​ទែន​ហើយ


Angelina Jolie ដាក់​ពាក្យ​សុំ​លែងលះ Brad Pitt មែន​ទែន​ហើយ

  • Angelina Jolie ដាក់​ពាក្យ​សុំ​លែងលះ Brad Pitt មែន​ទែន​ហើយ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: