បែកធ្លាយ រូបថតរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឱបថើប ផឹកស៊ី យ៉ាងសប្បាយ..! រិះគន់ពេញបណ្តាញFacebook.

ប្រទេសចិន : ថ្មីៗនេះមានការបែកធ្លាយនូវរូបថតអាស្រូវជាច្រើនរបស់មន្ត្រី ផ្នែកអចលនទ្រព្យម្នាក់ នៃប្រទេសចិន ដែលរូបថតទាំងនោះបានបង្ហាញអំពីសកម្មភាពក្នុងការច្រៀងរាំ ផឹកស៊ី និង ឱបថើប យ៉ាងសប្បាយនៅក្នុងហាង ខារ៉ាអូខេ មួយកន្លែង។

បែកធ្លាយ រូបថតរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឱបថើប ផឹកស៊ី យ៉ាងសប្បាយ..! រិះគន់ពេញបណ្តាញFacebook.

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបថតទាំងនោះត្រូវបានគេ បង្ហោះចូលក្នុងបណ្តាញសារអេឡិចត្រូនិច BBS ក្រោមចំណងជើងថា “យប់ដ៏សែន រីករាយ របស់លោក Lin Zhonghui អនុប្រធាននៃកិច្ចការរដ្ឋបាលផ្នែកអចលនទ្រព្យរបស់ស្រុកជៀនអានខេត្តហ្វូចូវ ប្រទេសចិន”។

យ៉ាងណាមិញ លោក Lin ដែលយើងឃើញនៅក្នុងរូបថតថា បានស្ទាបអង្អែល និងឱបថើបនារីជាច្រើន នោះក៏បានបញ្ជាក់ប្រាប់ថា “មានមនុស្សជាច្រើនបានយករូបថតនេះ មកគំរាមខ្ញុំតែចំពោះរឿងហេតុបានកើតឡើង តាំងពីខែមិថុនា ឆ្នាំមុនមកម្ល៉េះ ដែលកាលនោះ ខ្ញុំត្រូវបានបុរស២នាក់ អញ្ជើញទៅបរិភោគអាហារ ពេលល្ងាច រួចនាំខ្ញុំចូលក្លឹបរាត្រីមួយ”។

បែកធ្លាយ រូបថតរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឱបថើប ផឹកស៊ី យ៉ាងសប្បាយ..! រិះគន់ពេញបណ្តាញFacebook.

គាត់បានបន្តទៀតថា “កាលនោះខ្ញុំផឹកស្រវឹងមែនទែន ហើយខ្ញុំក៏មិនបានដឹង និងចងចាំថា ខ្ញុំបានធ្វើអ្វីខ្លះ កាលពីយប់នោះដែរហើយរឿងទាំងនេះ គឺជាការរៀបចំ ឡើងរបស់លេខាខ្ញុំ ដែលរូបគេ មានគំនិតអាក្រក់ ចង់ព្យាបាទខ្ញុំ ជាយូរមកហើយ។

ក្រោយមកបន្ទាប់ពីមាន រឿងនេះកើតឡើង និងមានរូបថតទាំងនេះផងនោះ ខ្ញុំត្រូវបានគេគំរាមជំរិតទារប្រាក់អស់ជាង១,៦០០ដុល្លារ ហើយមុននេះខ្ញុំបម្រុងនឹងប្តឹងប៉ូលីសដែរ តែខ្ញុំជាប់រវល់ ទើបបានជាមិនទាន់ធ្វើការប្តឹងអ្វីឡើយ និងដោយសារតែរឿងនេះផ្ទុះឡើង ហើយនោះខ្ញុំសង្ឃឹមថា ប៉ូលីសនឹងអាចស៊ើបអង្កេតយ៉ាងម៉ត់ចត់ ដើម្បីស្វែងរកភាព ស្អាតស្អំ មកជូនរូបខ្ញុំ”។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការបែកធ្លាយរូបថតអាស្រូវរបស់មន្ត្រីម្នាក់នេះ ហើយនោះ មានមនុស្សជាច្រើនបានបញ្ចេញប្រតិកម្មក្នុងន័យមិនពេញចិត្ត ដោយលើកឡើងថា ខ្លួនជាមន្ត្រីផ្លូវការមួយរូបរបស់ ប្រទេសចិន មិនគួរណា មានអាកប្បកិរិយា មិនសមរម្យ បែបនេះនោះឡើយ៕រក្សាសិទ្ឋិ សែនសុខ

បែកធ្លាយ រូបថតរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឱបថើប ផឹកស៊ី យ៉ាងសប្បាយ..! រិះគន់ពេញបណ្តាញFacebook.