ឃ្លាំងស្តុកឈើប្រណិត ខុសច្បាប់ របស់ ចែណាក់ ប្រពន្ធលោក ប៉េង ហេងហាក់ អធិការ នគរបាលស្រុកតំបែ ត្រូវសមត្ថកិច្ចបង្ក្រាប

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាល្ងាច ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះខេត្ត ត្បូងឃ្មុំ ព័ទ្ធចាប់ឃ្លាំងស្តុកឈើប្រណិតខុសច្បាប់ មួយកន្លែង ជាកម្មសិទ្ធិរបស់ ចែ ណាក់ ប្រពន្ធលោក ប៉េង ហេងហាក់ អធិការនគរបាលស្រុកតំបែរ និងអតីតជាអធិ ការនគរបាលស្រុកមេមត់ខេត្តត្បូងឃ្មុំនៅចំណុចច្រកត្រាវ ស្ថិតក្នុងភូមិ ត្រពាំងរាំង កើត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ត្រី ទូច សម្បត្តិ នាយរងការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្តបានប្រាប់ឲ្យដឹងថា ដោយសារតែមានពលរដ្ឋល្អដែលបានឃើញ ហេតុការណ៍ រថយន្តឡង់គ្រីស័រ បើកមកចូលចតដើម្បីដាក់ឈើធ្នង់នៅផ្ទះ ដែលមិនមានមនុស្ស នៅខាងលើ ក៏រាយការណ៍មកសមត្ថកិច្ចជំនាញ ហើយរូបលោកបានសុំគោលការ ពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តដើម្បីចុះបង្ក្រាបជាបន្ទាន់ ព្រមទាំងមានកិច្ចសហការជាមួយនឹងរដ្ឋបាលព្រៃឈើផងដែរ ។

លោកបន្តទៀតថានៅពេលដែលកម្លាំងសមត្ថកិច្ចជាច្រើននាក់ចុះទៅដល់ផ្ទះដាក់ ឈើស្រាប់តែអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តប៉ុណ្ណោះ ជាមួយគ្នានោះដែរ ក៏មានការអនុញ្ញាត ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចូលឆែកឆេរក្នុងផ្ទះ ក៏បានឃើញសុទ្ធសឹង ជាប្រភេទឈើធ្នង់ជាច្រើនកំណាត់ ក៏ លើក ដាក់លើរថយន្ត បញ្ជូនមកកាន់ទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើមេមត់ ។

ប្រភពបានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើកម្លាំងចម្រុះ បានឃាត់នូវ រថយន្ត១គ្រឿងម៉ាកឡង់ គ្រីស័រ (ចាស់) ពណ៌ស្ករ គ្មានស្លាកលេខ និងឈើអារ ប្រណិតប្រភេទធ្នង់ជាច្រើនដុំ ដែលមានម្ចាស់ឈ្មោះ ភារម្យ ជាកូន ប្រសាររបស់ចែ ណាក់ ប្រពន្ធរបស់លោកអធិការនគរបាលស្រុកតំបែរ។ប៉ុន្តែមុនពេលដែល សមត្ថ កិច្ចទៅដល់ គឺម្ចាស់រថយន្តឈ្មោះភារម្យ បានរត់គេចខ្លួនបាត់។ ក្រោយពីធ្វើការ ពិនិត្យជាក់ស្តែងឃើញថា កន្លងមកការរកស៊ីទិញលក់ស្តុកឈើ និងការដឹកជញ្ជូន ឈើរបស់ចែណាក់ខាងលើ គឺគ្មានលិខិតអនុញ្ញាតិអ្វីឡើយ ហេតុនេះហើយកំលាំង សមត្តកិច្ចចម្រុះបានសម្រេច ចាប់ឃាត់ឈើប្រណីតទាំងអស់ ព្រមទាំងរថយន្ត រួម ទាំង ម៉ូតូដឹកបទល្មើសមួយគ្រឿង នាំយកមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើ មេមត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

ឃ្លាំងស្តុកឈើប្រណិត ខុសច្បាប់ របស់ ចែណាក់ ប្រពន្ធលោក ប៉េង ហេងហាក់ អធិការ នគរបាលស្រុកតំបែ ត្រូវសមត្ថកិច្ចបង្ក្រាប ឃ្លាំងស្តុកឈើប្រណិត ខុសច្បាប់ របស់ ចែណាក់ ប្រពន្ធលោក ប៉េង ហេងហាក់ អធិការ នគរបាលស្រុកតំបែ ត្រូវសមត្ថកិច្ចបង្ក្រាប