វិនិយោគិន​ក្នុង​ស្រុក​ ចាយ​៧០​លាន​ដុល្លារ​កសាង​បុរី​បែប​វីឡា​អូតែល​​ដំបូង​នៅ​កម្ពុជា

បុរី​លំដាប់​ប្រណីត​ថ្មី​មួយ​ប្រើ​ប្រាស់​ដើម​ឈើ​ធ្វើ​ជា​របង​ព័ទ្ឋ​ជុំវិញ​​មាន​លក្ខណៈ​ទាក់​ទាញ​ប្លែក​ពី​គេ​នាំ​យក​ទស្សនាទាន​បែប​ខុន​ដូ​ និង​ប្រភេទ​វីឡា​អូ​តែល​លើក​ដំបូង​មក​កម្ពុជា គ្រោង​ចំណាយ​ទុន​៧០​លាន​ដុល្លារ​ពី​និយោគិន​ក្នុង​ស្រុក​ ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន ដែល​ត្រូវ​ការ​លំនៅដ្ឋាន​ប្រកប​ដោយ​ស៊ីវិល័យ និង​ផា​សុខភាព។

 

វិនិយោគិន​ក្នុង​ស្រុក​ ចាយ​៧០​លាន​ដុល្លារ​កសាង​បុរី​បែប​វីឡា​អូតែល​​ដំបូង​នៅ​កម្ពុជា

 

លោក​ស្រី​ជិន ចាន់​ឡែន នាយិកា​ក្រុម​ហ៊ុន FURI Real Estate ថ្លែង​ឲ្យ​ដឹង​ថា បុរី Woodland ជា​ប្រភេទ​វីឡា​បែប​អូតែល​លើក​ដំបូង ដែល​ក្រុម​ហ៊ុន​បាន​បង្កើត​ឡើង​ដោយ​ផ្ដល់​នូវ​ទស្សន​ទាន​នៃ​ការ​អភិវឌ្ឍន៍​ថ្មី​មួយ ដែល​ក្នុង​បុរី​នេះ​មាន​សេវាកម្ម​ដូច​គ្នា​ទៅ​នឹង​ផ្សារ​ទំនើប TK ដោយ​រួម​បញ្ចូល​នូវ​ភោជនីយដ្ឋាន ក្លឹប​ហាត់​ប្រា​ណ ហាង​កាហ្វេ​ជា​លក្ខណៈ​ឯកជន ហាង​លក់​ទំនិញ។ ពិសេស​បុរី​នេះ​គ្រប​ដណ្ដប់​ដោយ​ទីធ្លា​បៃ​តង​ប្រមាណ​៤៥​ %នៃ​ផ្ទៃ​ដី​សរុប​៧​ហិច​តា។

 

លោក ​ហ៊ុយ វណ្ណា ​អគ្គ​លេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំ​នៅ​ដ្ឋាន​កម្ពុជា​បាន​ថ្លែង​ថា ការ​វិនិយោគ​លើ​បុរី​បែប​នេះ មាន​ន័យ​ថា​អ្នក​វិនិយោគ​មាន​ទំនុក​ចិត្ត​លើ​ស្ថេរ​ភាព​សន្តិសុខ​ប្រ​ទេស​ ជា​ការ​បង្ហាញ​ដល់​អ្នក​វិនិយោគ​អន្តរជាតិ​ឲ្យ​មើល​ឃើញ​ពី​សក្ដានុពល​នៃ​ការ​អភិវឌ្ឍន៍ និង​ការ​រីក​ចំរើន​នៃ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា។

 

លោក​បន្ត​ថា បច្ចុប្បន្ន​តម្រូវការ​លំ​នៅ​ដ្ឋាន​នៅ​តែ​បន្ត​កើន​ឡើង ​និង​បន្ត​វិនិ​យោគ​លើ​គម្រោង​លំ​នៅ​ដ្ឋាន​ថ្មី​ៗ​បន្ត​ទៀត​នៅ​ឡើយ។

 

វិនិយោគិន​ក្នុង​ស្រុក​ ចាយ​៧០​លាន​ដុល្លារ​កសាង​បុរី​បែប​វីឡា​អូតែល​​ដំបូង​នៅ​កម្ពុជា

 

លោក​ថា ការ​វិនិយោគ​លើ​វីឡា​ប្រណីត ដែល​មាន​តម្លៃ​ក្នុង​រង្វង់​ជាង​១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ នៅ​តែ​មាន​តម្រូវការ​ច្រើន ដោយ​សារ​កម្រិត​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ។

 

​ចំពោះ​បុរី​ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ហ៊ុន សែន នេះ​ មាន​តម្លៃ​ចាប់​ពី​១៩-៤០​ម៉ឺន​ដុល្លារ​ដើម្បី​ឆ្លើយ​តប​នឹង​បំពេញ​តម្រូវការ​អតិថិជន ដែល​ត្រូវ​ការ​លំ​នៅ​ដ្ឋាន​ប្រណីត មាន​ផា​សុខភាព និង​តម្លៃ​សមរម្យ និង​ស្រប​តាម​ការ​វិវត្ត​នៃ​រីក​ចំរើន​សេដ្ឋកិច្ច​សង្គម​កម្ពុជា៕

 

អត្ថបទ៖ លឹម សុ​នា

រូប​ភាព៖ ផ្តល់ឲ្យ