​ដល់​ពេល​នេះ​ជើង​ខ្លាំង​ វ៉ន វីវ៉ា​ មិន​ទាន់​ជាពី​​របួស​ដៃ១០០%​​ឡើយ​

ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ វ៉ន​ វីវ៉ា​ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ជា​សះស្បើយ​ពី​របួស​បាក់​​​ដៃ​១០០​%​ឡើយ បន្ទាប់​ពី​ចំណាយ​ពេល​ព្យាបាល​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ក្រោយ​ពេល​គ្រោះ​ថ្នាក់​បាក់​ដៃ​តាម​រយៈ​ការ​​ប្រកួត​ជា​មួយ​កីឡាករ​មក​ពី​ស៊ុយ​អ៊ែត​ Carl Pechsamangym កាល​ពី​ថ្ងៃ​ទី២១​ ខែ​មិថុនា​ ឆ្នាំ​២០១៥​នោះ​ទេ។​

 

  ​ដល់​ពេល​នេះ​ជើង​ខ្លាំង​ វ៉ន វីវ៉ា​ មិន​ទាន់​ជាពី​​របួស​ដៃ១០០%​​ឡើយ​វ៉ន​ វីវ៉ា​

 

វ៉ន​ វីវ៉ា បាន​ប្រាប់​ថា​ បន្ទាប់​ពី​រង​របួស​បាក់​ដៃ​ខាង​ឆ្វេង​នៅ​ពេល​ប្រកួត​មិត្ត​ភាព​ខ្មែរ​អន្តរជាតិ​នៅ​សង្វៀន​ប្រដាល់​ស្ទឹងមានជ័យ​កាល​ពី​ឆ្នាំ​២០១៥​នោះ រហូត​មក​ដល់​ពេល​នេះ រូបគេ​នៅ​មិន​ទាន់​ជា​ពី​របួស​នេះ​​ទាំង​ស្រុង​នៅ​ឡើយ​។​ ​ដែក​ដែល​ដាក់​អម​​នោះ​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយទេ​ ពី​ព្រោះ​គ្រូ​ពេទ្យ​​ពិនិត្យ​ឃើញ​ថា​ ឆ្អឹង​នៅ​មាន​គម្លាត​ឆ្ងាយ​ពេក។​ ចន្លោះ​ពេល​ពី៣-៥​ខែ ​រូប​​គេ​​ត្រូវ​ទៅ​ពិនិត្យ​តាម​ដាន​របួស​ម្ដង។

ស្វាមី​របស់​អតីត​កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​ប្រាប់​ថា ​នៅ​ពេល​អាកាស​ធាតុ​ត្រជាក់​ របួស​នេះ​ធ្វើ​ទុក្ខ​ឈឺ​ចាប់​ម្ដងៗ​ដែរ។​ ​ចំពោះ​​បញ្ហា​ឡើង​សង្វៀន​នោះ រូប​គេ​មិនទាន់​ច្បាស់​នៅ​ឡើយ​ ព្រោះ​របួសដៃ​នេះ​ពិត​ជា​សំខាន់ ដោយ​ត្រូវ​រង់​ចាំ​មើល​បន្ដ​ទៀត។

 

 ​ដល់​ពេល​នេះ​ជើង​ខ្លាំង​ វ៉ន វីវ៉ា​ មិន​ទាន់​ជាពី​​របួស​ដៃ១០០%​​ឡើយ​របួសបាក់ដៃរបស់ វ៉ន វីវ៉ា

 

វ៉ន​ វីវ៉ា​ ដែល​​​ជា​កីឡាករ​ពូកែ​ប្រើ​កណ្ដាប់​ដៃ​វ៉ៃ​ចេញ​មួយៗ​ ប៉ុន្តែ​ធ្ងន់​ធ្លាប់​ប្រកួត​ជា​មួយ​អតីត​កីឡាករ​ជើង​ខ្លាំង​កម្ពុជា អេ ភូថង។ រូប​គេ​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ISKA​ ផង​ដែរ៕​

 

អត្ថបទ៖​ នួន​ ស៊ីណា​