តួ​ស្ដេច​រឿង “ព្រះនាង​យេយេ” សង​ជំងឺ​ចិត្ត​ជាង​១​លាន​ដុល្លារ​ព្រោះ​បោះបង់​កូន​ស្រី​ចោល​១៧​ឆ្នាំ

កាល​ពី​ពេល​ថ្មី​ៗ​នេះ តុលាការ​ទីក្រុង​ប៉េកាំង​បាន​តម្រូវ​ឲ្យ​តារា​សម្ដែង​រៀម​ច្បង Zhang Tielin សង​ជំងឺ​ចិត្ត​ជាង​១​លាន​ដុល្លារ​ដោយ​សារ​តែ​លោក​មិន​បាន​រវីរវល់​នឹង​កូន​ស្រី​ជាង​១៧​ឆ្នាំ។

 

តួ​ស្ដេច​រឿង “ព្រះនាង​យេយេ” សង​ជំងឺ​ចិត្ត​ជាង​១​លាន​ដុល្លារ​ព្រោះ​បោះបង់​កូន​ស្រី​ចោល​១៧​ឆ្នាំ

 

កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Ifeng បាន​ប្រកាស​ពី​លទ្ធផល​នៃ​រឿង​ក្ដី​ប្ដឹង​ផ្ដល់រវាង​តារា​សម្ដែង Zhang Tielin និង​លោក​ស្រី Hao អតីត​មិត្ត​ស្រី​របស់​លោក។ តាម​នោះ​ដែរ តួ​ព្រះ​បិតា​ក្នុង​រឿង “ព្រះនាង​យេយេ” ត្រូវ​តម្រូវ​ឲ្យ​បង់​លុយ ៦,៥លាន​យាន់ (៩៧០០០០ដុល្លារ)​សម្រាប់​ថ្លៃ​ចិញ្ចឹម​កូន​ជាង​១៧​ឆ្នាំ​មក​នេះ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​ត្រូវ​បង់ ១,៦លានយាន់ (២៣ម៉ឺនដុល្លារ) ដើម្បី​សង​ថ្លៃ​ជំងឺ​ចិត្ត​ឲ្យ​លោក​ស្រី Hao ផង​ដែរ។

 

រហូត​ដល់​ពេល​ការ​កាត់​ក្ដី​ត្រូវ​បាន​បញ្ចប់ តួ​ឪពុក​របស់​ចៀវៃ​នៅ​តែ​មិន​ទទួល​ស្គាល់​ថា​ខ្លួន​ជា​ឪពុក​របស់​កូន​មួយ​នេះ។ តាម​សម្ដី​របស់​មេធាវី​លោក​ស្រី Hao ដោយ​សារ​តែ​ត្រូវ​ឪពុក​បោះ​បង់​ចោល កូន​ស្រី​របស់​នាង​បាន​បោះ​បង់​​ការ​សិក្សា និង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។ លោក​ស្រី​ធ្លាប់​អង្វរ​អតីត​មិត្ត​ប្រុស​ឲ្យ​កូន​ចេញ​ទៅ​រៀន​នៅ​ស្រុក​ក្រៅ​ដែរ​តែ​លោក​មិន​ខ្វល់។

 

តាម​ការ​រាយការណ៍​របស់ Ifeng ដដែល នារី​មួយ​រូប​ត្រកូល Ti បាម​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​រួច​ហើយ ដោយ​នាង​បាន​លើក​ឡើង​ថា​តារា​វ័យ​៥៩​ឆ្នាំ​រូប​នេះ​បាន​ដណ្ដើម​កូន​ប្រុស​របស់​ខ្លួន។ ការ​កាត់​ក្ដី​មួយ​នេះ​នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២៩​ខែ​កញ្ញា​ខាង​មុខ។

 

តួ​ស្ដេច​រឿង “ព្រះនាង​យេយេ” សង​ជំងឺ​ចិត្ត​ជាង​១​លាន​ដុល្លារ​ព្រោះ​បោះបង់​កូន​ស្រី​ចោល​១៧​ឆ្នាំ

លោកស្រី Hao និងកូនស្រី

 

Zhang Tielin និង​លោក​ស្រីHao ចាប់​ផ្ដើម​ស្រលាញ់​គ្នា​នៅ​ឆ្នាំ​១៩៩៧។ ឆ្នាំ​១៩៩៩ កូន​ស្រី​រស់​អ្នក​ទាំង​២​បាន​ចាប់​កំណើត។ នៅ​ពេល​ទារក​នេះ​មាន​អាយុ​មួយ​ខួប អ្នក​ទាំង​២​បាន​ចែក​ផ្លូវ​គ្នា។ ចាប់​តាំង​ពី​ពេល​នោះ​មក ឪពុក​របស់​កូន​នេះ​មិន​បាន​ចេញ​លុយ​ជួយ​ចិញ្ចឹម​កូន​នោះ​ឡើយ។ ច្រើន​ឆ្នាំ​មក​នេះ តួ​ស្ដេច Kangxi ទទួល​ស្គាល់​កូន​ស្រី​តែ​មួយ​គត់​ដែល​សព្វ​ថ្ងៃ​នាង​កំពុង​រស់​នៅ​ប្រទេស​អង់គ្លេស៕

 

តួ​ស្ដេច​រឿង “ព្រះនាង​យេយេ” សង​ជំងឺ​ចិត្ត​ជាង​១​លាន​ដុល្លារ​ព្រោះ​បោះបង់​កូន​ស្រី​ចោល​១៧​ឆ្នាំ

Zhang Tielin និងកូនស្រីដែលខ្លួនទទួលស្គាល់

 

ចុចអាន៖តួ​បិសាច​ពីងពាង​រឿង “យុទ្ធ​សិល្ប​ស៊ុនអ៊ូខុង” ជំងឺ​សរសៃ​ប្រសាទ​រើ​ឡើង​វិញ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖express