ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៥៣)

ភាគ​ទី​៥៣

​វានយានខាង​ពុំ​ឆ្លើយ​ទេ គេ​គ្រាន់​តែ​អង្រួន​ច្រវាក់​ឮ​រ៉ោករ៉ាក​ក៏​មូនាន​ឆឺ​យល់​ទៅ​ហើយ។ នាង​ឈោង​ដៃ​ទៅ​ក្រោយ​ដក​យក​កាំបិត​ស្នៀត តែ​មិន​ឃើញ​កាំបិត​នេះ ទើប​នាង​នឹក​ឃើញ​ថា បាន​ជូន​កាំបិត​នេះ​ទៅ​ហួងយុង​ហើយ។
​ហួងយុង​ កួកឆេង នៅ​ពួន​សំកុក​លើ​ដំបូល​ផ្ទះ បាន​ឮ​នូវ​ការ​សន្ទនា​នេះ​ទាំង​អស់។ ហួងយុង​ខ្សឹប​ប្រាប់​កួកឆេង​ថា យើង​រង់​ចាំ​មើល​អ្នក​ទាំង​ពីរ​នេះ​គេ​ធ្វើ​អី​ទៀត​សិន សឹម​ឱ្យ​គាត់​ខ្ចី​កាំបិត​ក៏​មិន​ជា​ខកខាន​អ្វី​ប៉ុន្មាន​ដែរ។ កួកឆេង​ងក់​ក្បាល ហើយ​ចង់​អស់​សំណើច​ចំពោះ​ហួងយុង​ ដែល​ចេះ​តែ​ខិល​មិន​ឈប់​ឈរ​សោះ។

 

មូនាន​ឆឺ​ពោល​ថា៖
​«ចាំ​អូន​ទៅ​រក​ពូថៅ​មក​កាប់​ផ្ដាច់​ច្រវាក់​ណា៎!»
​យានខាង​ឆ្លើយ​ថា៖
​«អូន​មិន​ត្រូវ​ទៅ​ឆ្ងាយ​ពី​បង​ទេ ព្រោះ​ទីនេះ​សុទ្ធ​តែ​មាន​គ្រោះ​ថ្នាក់ ​ក្រែង​អូន​ចៀស​មិន​ផុត ហើយ​បង​ក៏​លែង​មាន​ទី​ពឹង​ពាក់​ទៀត​ទៅ»
​«បើ​អ៊ីចឹង​យើង​នឹង​ត្រូវ​ទទួល​ចាញ់​ត្រឹម​ហ្នឹង​ឬ? ឬ​មួយ​អូន​ហ្នឹង​អៀវ​បង​រត់​ចេញ​ទាំង​អស់​គ្នា?»
​«មិន​បាន​ទេ ព្រោះ​ពួក​វា​ចង​បង​ជាប់​នឹង​ច្រវាក់​ដ៏​ធំ​ណាស់ ធ្វើ​ដូចម្ដេច​អូន​ស្ពាយ​ទាំង​បង​ទាំង​ច្រវាក់ នេះ​រួច?»

 

មូនានឆឺ​ចុក​ណែន​ដើម​ទ្រូង នាង​ពោល​ទាំង​ទឹក​ភ្នែក​សស្រាក់​ថា៖
​«បើ​អ៊ីចឹង​ធ្វើ​ដូច​ម្ដេច​ទៅ​ទេវតា​អើយ!»
​វានយានខាង​រំភើប​ក្រៃលែង ​ចំពោះ​ទឹក​ចិត្ត​ប្ដូរ​​ស្លាប់​រស់​របស់​គូរ​សង្សារ​នេះ ​គេ​និយាយ​តិចៗ​ថា៖
​«អូន! អូន​សម្លាញ់​ចូល​មក​ជិត​បង​បន្តិច​មក!»
​មូនានឆឺ​ ស្គាល់​អាកប្បកិរិយា​ងប់ងុល​ស្នេហា​របស់​យានខាង​ណាស់ ម្ល៉ោះ​ហើយ​មុន​នឹង​ឈាន​ទៅ​ជិត​បុរស​នេះ នាង​ព្រមាន​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖
​«យើង​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ស្ថានការណ៍​ដ៏​អស់​សង្ឃឹម ពោល​គឺ​មច្ចុរាជ​កំពុង​កំញើញ​ជីវិត​យើង​ទាំង​ពីរ ហេតុ​នេះ​បើ​បង​មាន​គំនិត​ឬ​យោបល់​យ៉ាង​ណា​ សុំ​និយាយ​ឱ្យ​ឆាប់​ណា៎!»

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៥៣)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ