Cesc Fabregas រក​​បាន​ពីរ​គ្រាប់​ជួយ​ឲ្យ​ Chelsea ​ឈ្នះ​ Leicester ៤-២​នៅ EFL Cup

​ខ្សែ​បម្រើ​ការពារ​ Cesc Fabregas ​របស់​ក្លឹប​តោ​ខៀវ​​បាន​រក​គ្រាប់​បាល់​​​ចំនួន ​២​គ្រាប់​​ដែល​អាច​ជួយ​ឲ្យ Chelsea ​យក​ឈ្នះ​ក្រុម Leicester ៤-២​នៅ​ម៉ោង​បន្ថែម​១៥​នាទី​ពីរ​ដង​បន្ទាប់​​បញ្ចប់​ ៩០​នាទី​ស្មើ​គ្នា​២-២​នៅ​ទឹក​ដី King Power Stadium ​​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ EFL Cup ​(League Cup) ​​ជុំ​ទី​៣​​កាល​ពី​យប់​មិញ​នេះ។

 

Cesc Fabregas រក​​បាន​ពីរ​គ្រាប់​ជួយ​ឲ្យ​ Chelsea ​ឈ្នះ​ Leicester ៤-២​នៅ EFL CupShinji Okazaki (លេខ ២០​អបអរ​ពេល​​រក​គ្រាប់​បាល់​បាននាំ​មុខ​ Chelsea ​)

 

​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ចាប់​ផ្ដើម​បាន​តែ ៣៤​​នាទី​ខ្សែ​ប្រយុទ្ធ​របស់​ម្ចាស់​ផ្ទះ Shinji Okazaki ​បាន​ទម្លាយ​សំណាញ់​ទី​ក្រុម​ភ្ញៀវ​​​រហូត​ដល់​ទៅ​ពីរ​គ្រាប់​មុន​ពោល​គឺ​នាទី​១៧​និង៣៤​​ដើម្បី​នាំមុខ​២-០​។ រហូត​ដល់​នាទី​៤៥+១​ជា​ម៉ោង​បន្ថែម​​សម្រាប់​​វគ្គ​ទី១​ខ្សែ​ការពារ​របស់​ភ្ញៀវ Gary Cahill ប្រើ​ក្បាល​បញ្ចូល​ទី​តាម​បាន​២-១​ ​បន្ទាប់​មក​ដល់​នាទី​៥០​ខ្សែ​ការពារ Cesar Azpilicueta ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​គ្នា​២-២ ​ការ​ប្រកួត​ជិត​នឹង​បញ្ចប់​៩០នាទី​​ទៅ​ហើយ ខ្សែ​ការពារ​កណ្ដាល​ Marcin Wasilewski ទទួល​បាន​កាត​ក្រហម​​នៅ​នាទី​៨៩​​។ ចប់​៩០​នាទី​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​២-២​។

 

គ្រាប់​បាល់​សំណាង​របស់​​ក្រុម​ភ្ញៀវ​ក៏​កើត​ឡើង​ជា​បន្ទាប់​រហូត​កីឡាករ Cesc Fabregas ​រក​បាន​​ចំនួន​ពីរ​គ្រាប់​ត្រឹម​តែ​ពីរ​នាទី​ពោល​គឺ​នាទី​៩២​និង​៩៤​​ជា​ពេល​វេលា​ស្ថិត​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​ពីរ​ដង​។ ចប់​ការ​ប្រកួត​ក្រុម​ភ្ញៀវ Chelsea ​បាន​ឡើង​ទៅ​ជុំ​ទី​៤​នៃ​ការ​ប្រកួត​ពាន​រង្វាន់ EFL Cup ​(League Cup)​ដោយ​ការ​យក​ឈ្នះ​ក្រុម​​ម្ចាស់​ផ្ទះ Leicester ៤-២។

 

Cesc Fabregas រក​​បាន​ពីរ​គ្រាប់​ជួយ​ឲ្យ​ Chelsea ​ឈ្នះ​ Leicester ៤-២​នៅ EFL CupCesc Fabregas

 

Cesc Fabregas រក​​បាន​ពីរ​គ្រាប់​ជួយ​ឲ្យ​ Chelsea ​ឈ្នះ​ Leicester ៤-២​នៅ EFL Cup

 

Cesc Fabregas រក​​បាន​ពីរ​គ្រាប់​ជួយ​ឲ្យ​ Chelsea ​ឈ្នះ​ Leicester ៤-២​នៅ EFL Cup

 

Cesc Fabregas រក​​បាន​ពីរ​គ្រាប់​ជួយ​ឲ្យ​ Chelsea ​ឈ្នះ​ Leicester ៤-២​នៅ EFL Cup

 

វីដេអូ Highlights រវាង​ Chelsea និង Leicester៖

 


​មើល​លទ្ធផល​គូ​ផ្សេង​ទៀត​​ខាង​ក្រោម​៖

 

Cesc Fabregas រក​​បាន​ពីរ​គ្រាប់​ជួយ​ឲ្យ​ Chelsea ​ឈ្នះ​ Leicester ៤-២​នៅ EFL Cup

 

ប្រែ​សម្រួល​៖ ស្រី សុវណ្ណដារ៉ា​​​​​​​


​​​