Fabregas ទម្លាក់ក្រុម Leicester ខណៈ Everton ធ្លាក់ចេញ (មានវិដេអូ)

ខ្សែបម្រើ Cesc Fabregas បានបង្កើតឲ្យមានការនូវការចាប់អារម្មណ៍មួយដល់លោក Antonio Conte ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Chelsea ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់របស់គេបានជួយឲ្យក្រុមតោខៀវមួយនេះទទួលជ័យជម្នះ ៤-២ នៅលើទឹកដីក្រុម Leicester ខណៈដែលក្រុម Everton និង Bournemouth ធ្លាក់ចេញក្នុងការប្រកួតពាន League Cup ជុំទី៣កាលពីថ្ងៃអង្គារ។

ft-img-template-Recovered

Fabregas ត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងចំនួន៣លើករួចមកហើយក្នុងការប្រកួតក្របខ័ណ្ឌ Premier League បើគិតចាប់តាំងពីលោក Conte បានចូលកាន់តំណែងកាលពីរដូវក្តៅ ប៉ុន្តែ ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះ បានបង្ហាញថា រូបគេនៅតែអាចផ្លាស់ប្តូរការប្រកួតមួយបាន ជាមួយនឹងការបង្ហាញពីទម្រង់លេងដ៏មានឥទ្ធិពលតាមរយៈការរកគ្រាប់បាល់កាត់សេចក្តីចំនួន២នៅនាទីបន្ថែម១៥នាទីពីរដង។

ស្របពេលជាមួយគ្នានេះ ក្រុមស្ថិតក្នុងក្របខ័ណ្ឌទី២ Norwich បានកម្ទេចនូវការចាប់ផ្តើមដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុម Everton ក្នុងរដូវកាលនេះ និងបានជួយឲ្យក្រុមរបស់លោក Ronald Koeman រងបរាជ័យជាលើកទី១ក្រោយពីចាញ់ ២-០ នៅកីឡដ្ឋាន Goodison Park។

ក្រុម Bournemouth គឺជាក្រុមទី២ដែលស្ថិតក្នុងក្របខ័ណ្ឌកំពូលដែលបានធ្លាក់ចេញ ខណៈដែលក្រុម Preston បានទទួលជ័យជម្នះ ៣-២ ក្រោយពីខ្សែប្រយុទ្ធដាណឺម៉ាក បានស៊ុតបាល់បញ្ចូលទី៣គ្រាប់។ លោក Koeman បានឲ្យដឹងថា៖ «ខ្ញុំមិនអាចរិះគន់កីឡាករបានឡើយ។ យើងលេងបានយ៉ាងល្អ ប៉ុន្តែ មិនមានភាពមុតស្រួច។ ភាពខុសគ្នាគឺថា Norwich មានភាពមុតស្រួចជាងជាមួយនឹងឱកាសពីរលើករបស់ពួកគេ»៕

សូមទស្សានាវិដេអូ​ Leicester City 2-4 Chelsea

លទ្ធផលរបស់គូផ្សេងទៀត

Brighton 1 Reading 2

Derby 0 Liverpool 3

Leeds 1 Blackburn 0

Newcastle 2 Wolves 0

Nottingham Forest 0 Arsenal 4

ប្រភពព័ត៌មាន៖ Channel News Asia

The post Fabregas ទម្លាក់ក្រុម Leicester ខណៈ Everton ធ្លាក់ចេញ (មានវិដេអូ) appeared first on CamboSport.