Dortmund បំបាក់ Wolfsburg ចាស់ដៃដើម្បីឡើងឈរលើកំពូលតារាងជាបណ្តោះអាសន្ន(មានវិដេអូ)

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់កាលពីថ្ងៃអង្ការ ខណៈដែលក្រុម Borussia Dortmund បានកត់ត្រាជ័យជម្នះដ៏ធំមួយផ្សេងទៀតជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៥-១ នៅលើទឹកដីក្រុម VfL Wolfsburg ដើម្បីឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Bundesliga ជាបណ្តោះអាសន្ន។

ft-img-template

ក្រោយពីបានលត់ទាំងក្រុម Legia Warsaw និង Darmstadt ក្នុងលទ្ធផល ៦-០ ដូចគ្នាក្នុងការប្រកួតពីរលើកមុន ក្រុម Dortmundរបស់លោក Thomas Tuchel បានបង្ហាញពីទម្រង់លេងដ៏មុតស្រួចមួយផ្សេងទៀត ខណៈដែលកីឡាករ Gonzalo Castro បានជួយឲ្យមិត្តរួមក្រុមរកបាន២គ្រាប់។

ការទទួលជ័យជម្នះដ៏ធំមួយនេះ បានធ្វើឲ្យក្រុម Dortmund ឡើងឈរនៅលើកំពូលតារាងដោយសារតែមានគ្រាប់បាល់ច្រើនជាង ដោយមាន៩ពិន្ទុពីការប្រកួតដែលផ្តល់ពិន្ទុសរុបចំនួន១២ ប៉ុន្តែ តំណែងរបស់ពួកគេនឹងត្រូវបាត់បង់នៅរាត្រីថ្ងៃពុធនេះ ប្រសិនបើក្រុម Bayern Munich ឈ្នះក្រុម Hertha Berlin។

ក្រុមទាំងពីរ ដែលមានកំណត់ត្រាឈ្នះ១០០ភាគរយនៅរដូវកាលនេះ នឹងត្រូវជួបគ្នានៅកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich ខណៈដែលក្រុម Hertha នឹងសម្លឹងរកការទទួលជ័យជម្នះក្នុងការប្រកួតលីកជាលើកទី១របស់ពួកគេនៅលើទឹកដីក្រុម Bayern បើគិតចាប់តាំងពីឆ្នាំ១៩៧៧។

វាបានក្លាយជារាត្រីដ៏ខកចិត្តមួយផ្សេងទៀតសម្រាប់ក្រុម Wolfsburg ដែលបានទទួលជ័យជម្នះតែមួយលើកគត់ក្នុងចំណោមការប្រកួត៤លើកមកទល់ពេលនេះ ហើយវាក៏ជាថ្មីដ៏អាម៉ាស់សម្រាប់ខ្សែប្រយុទ្ធ Mario Gomez ផងដែរ។ ខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់រូបនេះ មិនទាន់បានរកគ្រាប់បាល់បញ្ចូលទីនៅឡើយទេ ចាប់តាំងពីផ្ទេរមកីក្លិប Fiorentina និងត្រូវបានរារាំងម្តងហើយម្តងទៀតដោយអ្នកចាំទី Roman Burki របស់ Dortmund៕

សូមទស្សនា Wolfsburg 1:5 Dortmund

លទ្ធផលនៃគូផ្សេងទៀត

Darmstadt 1-1 Hoffenheim

Freiburg 1-0 Hamburger SV

Ingolstadt 0-2 Eintracht Frankfurt

ប្រភពពី worldsoccertalk.com

The post Dortmund បំបាក់ Wolfsburg ចាស់ដៃដើម្បីឡើងឈរលើកំពូលតារាងជាបណ្តោះអាសន្ន(មានវិដេអូ) appeared first on CamboSport.