តារា​កំ​ប្លែង ស្រី​ពៅ មុខ​ឈើ ដៀម​ដាម​ឲ្យ ចន ច័ន្ទ​លក្ខិណា រហូត​ផ្ទុះ​ជា​សង្គ្រាម​ពាក្យ​សម្ដី ជេរ​គ្នា​កប់ៗ​មាត់

(ភ្នំពេញ)៖ តារាកំប្លែងភេទពីបី ទើបតែវិលត្រឡប់មកចូលក្នុង សង្វៀនសិល្បៈវិញ កញ្ញា ស្រីពៅ មុខឈើ ដែលត្រូវបានមហាជនស្គាល់ថា នាងជាអតីតតារាកំប្លែង ប្រចាំក្រុមនាយក្រឹម និងបានបាត់មុខពីសិល្បៈមួយរយៈធំ ដោយគេពុំបានដឹងថា ជីវិតក្រៅសិល្បៈរបស់នាងធ្វើការងារអ្វីខ្លះនោះទេ ។ ថ្មីៗនេះ តារាកំប្លែង មានរហស្សនាមថា ស្រីពៅ មុខឈើ បានត្រឡប់ចូលមកសិល្បៈវិញ ហើយក៏បានផ្ទុះរឿងដ៏រសើបមួយ គឺមានជំលោះផ្លែផ្កាឌឺដងគ្នាជាមួយអ្នកសិល្បៈរៀមច្បង ហើយត្រូវបានគេដឹងថា ជាអ្នកនាង ចន ច័ន្ទលក្ខិណា ហើយផ្ដើមចេញពីការចូលរួមកម្មវិធី លើកម្រាលព្រំពណ៌ក្រហម កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីស្វែងរកប្រាក់ជួយមន្ទីរពេទ្យ «គន្ធបុប្ផា»។

តារាកំប្លែងភេទទីបី នាង ស្រីពៅ មុខឈើ បានឌឺដងផ្លែផ្កាឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា យ៉ាងបើកចំហរក្នុងពេល ដែលអ្នកនាង ចន ច័ន្ទលក្ខិណា បានមកចូលរួមក្នុងសប្បុរសធម៌មួយ កាលពីពេលថ្មីៗនេះ ខណៈដែលអ្នកនាង ចន ច័ន្ទ បានមកដល់កន្លែងកម្មវិធីយឺតជាងគេ។ ពេលនោះ ស្រីពៅ មុខឈើ បានផ្លែផ្កាថា «តារាសិល្បៈល្បីៗខ្លះមិនគោរពរពេលវេលា» ជាដើមចមរហូតធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទុះកំហឹង ដោយយល់ថា ការនិយាយបែបនេះ គឺសម្ដៅលើរូបនាង ដែលបានមកយឺត។ 

អ្នកនាង ចន ច័ន្ទលក្ខិណា បានឆ្លើយតបភ្លាមៗវិញថា «រឿងនិទានពេលយប់ ដូចជាមានខ្យល់ព្យុះ ពីតាខ្មៅមកថា មានអ្នកជិះឡានទើបទិញថ្មី ទៅនិយាយរឿងព្រឹកមិញ ឡើងបែកផ្សែង យើងអត់មាននិយាយ អីពីអ្នកឯងទេ សម្រាប់យើងបើចប់ គឺចប់ហើយ តែវាដូចជាដើរប្រកូកប្រកាស ដូចខ្យល់ព្យុះ ម៉េចមិនសុខចិត្តមែន? បើមិនសុខចិត្តចាំយើង ប្រកាសព័ត៌មានជូន ប្រយ័ត្នយើងបកអាក្រាតវិញវើយ យើងមិនចេះខ្លាចអ្នកណាទេណា ខ្ញុំអត់មានខ្នងអាង ដូចអ្នកទេ ព្រោះខ្ញុំជាមនុស្សធម្មតា មិន Hight show តែខ្ញុំមានសន្តិភាពក្នុងចិត្ត ពីមុនពួកយើងសុខចិត្ត មិនមាត់ ហើយដើរចេញ តែមិនសង្ឃឹមថា ពួកយើងធ្វើចិត្តបានដូចមុនទេ យើងចូលចិត្តបង្កើតតែមិត្តទេ មិនដូចអ្នកចូលចិត្ត បង្កើតសត្រូវឡើយ..!»។

តួអង្គស្រីដ៏សំខាន់ក្នុងរឿង «ចន្ទ្រា» រូបនេះ បានបន្តថា «មនុស្សដូចអ្នក សូម្បីតែមិត្តភក្តិជិតដិត ក៏និយាយដើមបង្កាច់បង្ខូចដែរ និយាយដើមយើង និងអ្នកសិល្បៈគ្រប់គ្នាច្រើនដងពេកហើយ ហើយអា ចរឹតឌឺដងសំឡក់សំឡឹងហ្នឹង បើឈប់បានក៏ឈប់ទៅ ក្រែងមានថ្ងៃ១ពួកក្មេងៗគេព្រួតវៃ ព្រោះតាមដឹងមានគេគុំចង់វៃ ច្រើននាក់ណាស់ យើងអត់ចូលចិត្ត ការវៃគ្នាទេ តែបើចង់ខ្ញុំមានអ្នកជួយវៃកំដរ អាច្រមុះសប្បនិម្មិតថ្នមៗវាបន្តិចទៅ ប្រយ័ត្នបានដូរថ្មី ពិបាកអស់លុយធ្វើសារថ្មី ពួកក្មេងៗឆេវឆាវណាស់ណា វាមិនយល់ពីចាស់ទេ ហើយមាត់ហ្នឹង ពាក់ស្បែកជើងលេខប៉ុន្មានដែរ ? កុំស្មានថា គេមិនដឹងថា ខ្លួនជាមនុស្សបែបណា អាប្រភេទស្វាលួចស៊ីបាយលាបមាត់ពពែ នៅមុខប្រពន្ធគេ និយាយដើមអ្នកសិល្បៈអាក្រក់ទាំងអស់ តែធាតុពិតនាំស្រីឲ្យប្តីពួកបងៗទេ បងៗខំជឿគេទៅ ស្រីជាប្រពន្ធទាំងឡាយអើយ តាមពិតពស់ក្បាល២ ដែលធ្វើឲ្យគ្រោះថ្នាក់បំផុត គឺគេហ្នឹងហើយ»។

យ៉ាងណាមិញ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានគេដឹងថា កម្រនឹងប្រកាសសង្គ្រាមជាមួយនរណាណាស់ ប៉ុន្តែជម្លោះនេះ គឺស្រីពៅ មុខឈើជាអ្នកដៀមដាមឲ្យនាងមុន ។ ប៉ុន្តែទោះបីជាយ៉ាងណា ស្រីពៅ មុខឈើ បានប្រកាសភ្លាមៗវិញ ថា ការនិយាយបែបនេះ នាងមិនបានសម្ដៅលើតារាណាមួយឡើយ ពោលអ្នកនាង ចន ច័ន្ទលក្ខិណា គឺជាអ្នកយកដាក់ខ្លួនឯងប៉ុណ្ណោះ ហើយនាង ស្នើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ពិចារណាលើសម្ដីរបស់នាងម្ដងទៀត៕

ប្រភព ៖
khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload