សន្តិសុខ​យាម​ព្រោងព្រាត ចោរ​គាស់​ទូដែក​យក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​អត់​ដឹង

ខេត្តកំពង់ស្ពឺ ៖ លុយ​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​បាន​ក្រុម​ចោរ​យក​ទៅ​បាត់​​ដោយ​សុវត្ថិភាព ខណៈ​មាន​សន្តិសុខ​យាម​ ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​ព្រោងព្រាត ។

ហេតុការណ៍​ចោរ​គាស់​ទូដែក​ យក​លុយ​នេះ​កើតឡើង​ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ វ៉ា​យ ធី ស៊ី ខ​ប​ប៉ូ​រ៉េ​សិន ដែល​មា​នទី​តាំងនៅ​ភូមិ​វ​ល្លិ៍​ស ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

លោក​អនុសេនីយ៍ឯក ម៉ិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ (​មិនដឹង​ម៉ោង​ប៉ុន្មាន​)​ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ចោរ​១​ក្រុម​មិនដឹង​មុខ និង​ចំនួន បាន​ធ្វើ​សកម្មភាព​កាត់​សោ​ឃ្លាំង​ទូដែក និង​កាត់​សោ​បន្ទប់​អគ្គនាយក របស់​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ វ៉ា​យ ធី ស៊ី ខ​ប​ប៉ូ​រ៉េ​សិន​យក​លុយ​ តម្កល់​ទុក​សម្រាប់​ចំណាយ​ក្នុង​រោងចក្រ​អស់​ចំនួន​ ៤៥.៧៤៣,៥៧ (​បួន​ម៉ឺន​ប្រាំ​ពាន់​ប្រាំពីរ​រយ​សែសិប​បី​ដុល្លារ​ចុច​ហាសិប​ប្រាំពីរ​សែន​) និង​លុយ​ខែ្ម​រ​ចំនួន​១១.៦៧១.៣០០​រៀល​(​ដប់​មួយ​លាន​ប្រាំមួយ​រយ​ចិតសិប​មួយ​ពាន់​បី​រយ​រៀល​) ។

លោក​អធិការរង​បន្ត​ថា លុះដល់​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ទើប​សន្តិសុខ​វេន​ពេល​ ថ្ងៃ​ចូល​ធ្វើការ​បានដឹង និង​មានការ​ភ្ញាក់ផ្អើល​ថា មាន​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​គាស់​ លួច​យក​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ ទើប​ខាង​រោងចក្រ​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ ។

សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា រោងចក្រ វ៉ា​យ ធី ស៊ី ខ​ប​ប៉ូ​រ៉េ​សិន (YTC CORPORATION) នេះ​មាន​អគ្គនាយក​ឈ្មោះ គឹ​ម ម៉ី​ជី​ន ជនជាតិ​កូរ៉េ ។ ហើយ​រោងចក្រ​នេះ​មាន​សន្តិសុខ​យាម​ច្រើន​ណាស់ មិន​គួរ​ណា​ចោរ​ហ៊ាន​លួច​ចូល​គាស់​នោះ​ទេ ម្យ៉ាងទៀត​ខាង​សន្តិសុខ​ ដែល​យាម​ពេល​យប់​ហាក់​ មិន​ចង់​សហការ​ជាមួយ សមត្ថកិច្ច​ដើម្បី​ ធ្វើការ​ស្រាវជ្រាវ​ឡើយ ។

សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​ តម្រុយ​ណាមួយ​នៅឡើយ​ទេ ដោយ​និយាយ​ថា ករណី​នេះ​មាន​ពន្លឺ​ខ្លះ​ហើយ ដោយ​សុំ​ពេល​ប្រមូល​ភស្តុ​តាង​បន្តិច​សិន ពេល​នេះ​ជំនាញ​កំពុង​សហការ​ជាមួយ​កម្លាំ ង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ជំនាញ​បច្ចេកទេស​ខេត្ត​ដើម្បី​ស្រាវជ្រាវ​តាម​រយៈ​ ស្នាម​ក្រយៅ​ដៃ​ដែល​ជាប់​ នៅ​នឹង​ទូដែក​រក​សាវតា​ពិត​នៃ​ម្ចាស់​ស្នាម​ក្រយៅ​ដៃ​ទាំងនេះ ។

ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​ មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា ក្រុម​ចោរ​ដែល​ចូល​មក​លួច​គាត់​ទូដែក​យក​លុយ​ ដ៏​ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​បែប​នេះ គ្មាន​មនុស្ស​ខាងក្រៅ​ឯណា​ធ្វើ​បាន​ឡើយ គឺ​មាន​តែ​ចោរ​ស្រុក​ឲ្យ​ដៃ​ទេ ទើប​ចោរព្រៃ​ហ៊ាន​ចូល​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត។ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការ ជូ សារុន នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីចោរមួយក្រុម (អ្នកបើករថយន្ត) បានរួមគំនិតគ្នា បើករថយន្តកុងតឺន័រ យកទៅគាស់ទូ ប្លន់យកសម្លៀកបំពាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យមិនទាន់ដឹងចំនួនពិតប្រាកដនោះ បានបើករថយន្ត កុងតឺន័រដឹកសម្លៀកបំពាក់ ម៉ាក Puma ឆ្ពោះទៅកំពង់ផែ ខេត្តព្រះសីហនុ ដើម្បីគ្រោងនាំចេញ ប៉ុន្តែពេលដល់ខេត្តកំពង់ស្ពឺ ក្នុងទឹកដីស្រុកសំរោងទង សម្រាប់អ្នកបើករថយន្ត បានបើកបង្ហួសទៅតាមផ្លូវជាតិលេខ៤៤ ដើម្បីគាស់ទូ ប្លន់យកសម្លៀកបំពាក់។

ពេលកំពុងធ្វើសកម្មភាពនោះ ទំនងដឹងខ្លួន ក្រុមចោរបានបើករថយន្តចេញទៅដោយបន្សល់ទុក សម្លៀកបំពាក់ចាក់ចោលនៅទីនោះ ។ មន្រ្តីអាវុធហត្ថ បានបញ្ជាក់ថា ពេលចុះរាប់នោះ ឃើញមានសម្លៀកបំពាក់ចំនួន២៧០បេ ដែលមួយបេមាន១១សម្លៀកបំពាក់។

នៅពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងតាមបង្ក្រាបក្រុមចោរទាំងនោះ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សន្តិសុខ​យាម​ព្រោងព្រាត ចោរ​គាស់​ទូដែក​យក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​អត់​ដឹង

សន្តិសុខ​យាម​ព្រោងព្រាត ចោរ​គាស់​ទូដែក​យក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​អត់​ដឹង

សន្តិសុខ​យាម​ព្រោងព្រាត ចោរ​គាស់​ទូដែក​យក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​អត់​ដឹង

សន្តិសុខ​យាម​ព្រោងព្រាត ចោរ​គាស់​ទូដែក​យក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​អត់​ដឹង

សន្តិសុខ​យាម​ព្រោងព្រាត ចោរ​គាស់​ទូដែក​យក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​អត់​ដឹង

សន្តិសុខ​យាម​ព្រោងព្រាត ចោរ​គាស់​ទូដែក​យក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​អត់​ដឹង