កូន​ស្រី​រាជវង្ស​អង់គ្លេស ត្រូវ​បាញ់​សម្លាប់ ក្នុង​សង្គ្រាម​គ្រឿង​ញៀន នៅ​ហ្វីលីពីន

កូន​ស្រី​របស់​ខ្សែ​រាជវង្ស​អង់គ្លេស​ម្នាក់ បាន​ក្លាយ​ជា​ជន​រងគ្រោះ​ដែល​មាន​ប្រវត្តិ​ខ្ពង់​ខ្ពស់​បំផុត នៃ​សង្គ្រាម​គ្រឿង​ញៀន ក្នុង​ប្រទេស​ហ្វីលីពីន។

 

កូន​ស្រី​រាជវង្ស​អង់គ្លេស ត្រូវ​បាញ់​សម្លាប់ ក្នុង​សង្គ្រាម​គ្រឿង​ញៀន នៅ​ហ្វីលីពីន

 

ស្រ្តី​រង​គ្រោះ​ខាង​លើ មាន​ឈ្មោះ​ថា Maria Aurora Moynihan អាយុ​៤៥​ឆ្នាំ គឺ​ជា​កូន​ស្រី នៃ​ខ្សែ​រាជវង្ស​អង់គ្លេស ឈ្មោះ Baron Moynihan ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅ​ក្នុង​ទីក្រុង Quezon City រាជធានី Manila ប្រទេស​ហ្វីលីពីន នៅ​ព្រឹក​ព្រលឹម ថ្ងៃ​អាទិត្យ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។ ជា​មួយ​គ្នា​នេះ​ដែរ ក្រដាស​មួយ​ផ្ទាំង មាន​សរសេរ​ជា​អក្សរ​អង់គ្លេស​ថា «Drug pusher to celebrities, you’re next» ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​ក្បែរ​សាកសព​ស្រ្តី​រងគ្រោះ។

 

Moynihan ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា លក់​គ្រឿង​ញៀន​ឲ្យ​ទៅ​តារាៗ ត្រូវ​បាញ់​សម្លាប់​ដោយ​អ្នក​ដំណើរ​ម្នាក់ នៅ​ពេល​នាង​ចេញ​ពី​រថយន្ត។ នេះ​បើ​យោង​តាម​ខ្សែ​វីដេអូ​ឃ្លីប​ពី​កាមេរ៉ា​សុវត្ថិភាព។ ប៉ូលិស​បាន​និយាយ​ថា ការ​ស្លាប់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា ករណី​ឃាតកម្ម​លើក​ដំបូង និង​សំខាន់​មួយ។

 

មន្ត្រី​ប៉ូលិស​នៃ​នាយកដ្ឋាន​ប៉ូលិស​ទីក្រុង Quezon City លោក Guillermo Eleazar បាន​ប្រាប់​សារព័ត៌មាន CNN ថា Moynihan ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​មួយ ក្នុង​ឆ្នាំ​២០១៣។ កាល​នោះ នាង​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​កាន់​កាប់​ថ្នាំញៀន (Cannabis) គ្រីស្តាល់​ហ្វេតាមីន (Crystal Methamphetamine) និង​ថ្នាំ​គ្រាប់ (Ecstasy) ប៉ុន្តែ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លក់​ឡើយ៕

 

កូន​ស្រី​រាជវង្ស​អង់គ្លេស ត្រូវ​បាញ់​សម្លាប់ ក្នុង​សង្គ្រាម​គ្រឿង​ញៀន នៅ​ហ្វីលីពីន

Aurora Moynihan (ខាង​ស្ដាំ) ជាមួយ​ប្អូន​ស្រី Antonita ដែល​ជា​តារា​សម្ដែង​ល្បី​ម្នាក់​នៅ​ហ្វីលីពីន

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN