Angelina​ J​​o​l​i​e​ និង​ Brad Pitt ​សម្រេច​លែងលះ​គ្នាជាផ្លូវការ​

កាល​ពីថ្ងៃចន្ទ័ ​ទី១៩​ កន្លង​ទៅនេះ ​អ្នកស្រី ​Angelina​ J​o​l​i​e​ ​ដែល​ជា​តារា​សម្ដែង​ហូលីវូដ​ដ៏ល្បី​រន្ទឺម្នាក់ ​និងជា​ស្រ្តីចិត្ត​ធម៌​ដែល​បាន​ជួយ​សង្គ្រោះ​ប្រជាជន​ជាច្រើន​ពាន់នាក់ ​និងបាន​ជួយចិញ្ចឹម​កូនខ្មែរ​ស្រី​ប្រុស​ចំនួន​ពីរនាក់​ធ្វើជា​កូនធម៌​របស់​អ្នកស្រី​ផងនោះ​ នៅ​ពេល​អ្នកស្រី​បាន​សម្រេច​ចិត្ត​ដាក់ពាក្យ​បណ្ដឹង​សុំ​លែងលះ​ជាមួយ​នឹង​ស្វាមី​ចុងក្រោយ​របស់អ្នកស្រី ​គឺលោក​ Brad Pitt​ ដែល​ជា​តារាហូលីវូដ​ដូច​គ្នា​ជាស្ថាពរ​ហើយ​ ដោយ​មិនអាច​មានការ​ចរចារណា​មួយ​នឹងកើត​ឡើង​ជាដាច់​ខាត​ក្នុងរយៈ​ពេលនៃ​ការ​សម្រេច​ចិត្ត​នេះឡើយ​ ហើយ​មូលហេតុ​នៃការ​លែងលះ​ដែល​អ្ន​កស្រី​បានផ្ដល់​​មកនោះ​គឺមក​ពីភាព​រកាំ​រកុះ​ក្នុងគ្រួសារ ​ដែលអ្នកស្រី​បាន​និយាយ​ប្រាប់ថា​ វាគឺជា​បញ្ហាធម្មតា​​ៗដូចគូស្វាមី​ភរិយា​ទូទៅ​ដទៃៗ​អិញ្ចឹងដែរ ​នេះ​បើយោង​តាមលោក ​Robert ​Offer ​មេធាវី​របស់អ្នកស្រី​ ។​
សូម​ជម្រាប​ជូនថា​៖​ សម្រាប់​អ្នកស្រី ​Angelina ​J​o​l​i​e​,​ ​លោក​ Brad ​Pitt ​គឺជា​ស្វាមី​ទី៣​របស់អ្នកស្រី​ហើយ​ ដែល​ស្វាមី​មុនៗ​របស់​អ្នកស្រី​មាន ​Billy​ Bob​ Thornton ​និង​ J​o​n​n​y​ ​L​e​e​ M​i​l​l​e​r​ ​។ ​រីឯ​សម្រាប់​លោក​ Brad ​Pitt​ វិញ​ មុន​លោក​បាន​ស្គាល់​អ្នកស្រី​ Angelina​ J​o​l​i​e​ ​លោកធ្លាប់​បាន​រៀបការ​ជាមួយ​តារា​ហូលីវូដ​ស្រីម្នាក់​ដែរគឺ ​អ្នកនាង​Jennifer​ ​A​n​i​s​t​o​n​ ​។ ​ជាគូ​ស្នេហ៍​នឹងគ្នា​ផង ​និងជា​សហសេវិក​រួមអាជីព​ថត​ភាពយន្ត​ជាមួយ​នឹងគ្នា​ផងនោះ​ លោក​ Brad​ Pitt ​បច្ចុប្បន្ន​មានវ័យ​៥២ឆ្នាំ​ និងអ្នកស្រី​ Angelina ​J​o​l​i​e​ ​​មាន​វ័យ​៤១​ឆ្នាំ ​។​ អ្នក​ទាំងពីរ​មានកូន​បង្កើត៣នាក់ ​និង​កូនចិញ្ចឹម​៣នាក់ ​។ ​អ្នកទាំង​ពីរ​ស្រឡាញ់​គ្នា​តាំងពី​ឆ្នាំ២០០៤​មកម៉្លេះ​ រហូតដល់​ឆ្នាំ២០១៤​ទើប​សម្រច​ចិត្តរៀបការ ​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ អ្នកស្រី Angelina​ ​J​o​l​i​e​ បានស្នើរ​ថាអ្នកស្រី​នឹងមិន​និយាយ​អំពីមូលហេតុ​ពិតនៃ​ការលែងលះ​ដល់​សារពត៌មាន​ឡើយ​ ព្រោះវា​គឺជា​សិទ្ធិ​ឯកជន ​៕​

Angelina​ J​​o​l​i​e​ និង​ Brad Pitt ​សម្រេច​លែងលះ​គ្នាជាផ្លូវការ​Angelina​ J​​o​l​i​e​ និង​ Brad Pitt ​សម្រេច​លែងលះ​គ្នាជាផ្លូវការ​

ដោយ៖ ឈូកស
ប្រភព៖ BBC