ក្រុម​កម្ពុជា​​ដក​ចេញ​៣​នាក់​ ដាក់​​ថ្មី​២​នាក់​ ដើម្បី​​ទៅ​ហាត់​នៅ​សិង្ហបុរី​ព្រឹក​នេះ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​​ចេញ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ព្រឹក​នេះ​ដើម្បី​​ហ្វឹកហាត់​មួយ​រយៈ​ពេល​ក្នុង​ការ​ត្រៀម​ខ្លួន​​ប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍​ Suzuki Cup 2016 ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ វេលា​ប្រហែល​ជា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ នេះ​ក្រុម​កម្ពុជា​​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី។

 

ក្រុម​កម្ពុជា​​ដក​ចេញ​៣​នាក់​ ដាក់​​ថ្មី​២​នាក់​ ដើម្បី​​ទៅ​ហាត់​នៅ​សិង្ហបុរី​ព្រឹក​នេះ​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

សម្រាប់​ការ​ចេញ​ដំណើរ​ទៅ​ហ្វឹកហាត់​នេះ​ ក្រុម​កម្ពុជា​មាន​​ត្រូវ​បាន​ជម្រុះ​ចេញ​កីឡាករ​៣​នាក់​​​​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​ដែល​ត្រូវ​បាន​​ចេញ​ឈ្មោះ​សម្រាប់​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​កញ្ញា​កន្លង​ទៅ​ថ្មី​ៗ​នេះ។ កីឡាករ​ទាំង​នាក់​ដែល​ត្រូវ​ជម្រុះ​ចេញ​នោះ​គឺ​ស៊ុន​ វណ្ណដេត​ មក​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ អ្នក​ចាំ​ទី​ កែវ សុសិលា មក​ពី​ភ្នំពេញ​ក្រោន​ និង​ សារី ម៉ាត់ណូរ៉ូទីន មក​ពី​ណាហ្គាវើល។ ទន្ទឹម​ហ្នឹង​នេះ​ ខ្សែ​បម្រើ​វ័យ​ក្មេង​របស់​​ភ្នំពេញ​ក្រោន អ៊ិន សុដាវិដ និង​ខ្សែ​ប្រយុទ្ធ​របស់​បឹងកេត​អង្គរ ឃួន ឡាបូរ៉ាវី ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ។ នេះ​ជា​ការឲ្យ​ដឹង​របស់​លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ទូទៅ​របស់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា៕

 

បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​ Suzuki Cup 2016

.រ​

ឈ្មោះ​

តួនាទី​

អង្គភាព​

១​

ឆាំង ពិសិដ្ឋ​

អ្នក​ចាត់​ការ​ទូទៅ​

..

២​

លី តែហ៊ុន​

គ្រូ​បង្គោល​

..

៣​

អ៊ុង កនយ៉ានិត​

គ្រូ​ជំនួយ​​

នាយកដ្ឋាន​អប់រំ​កាយ​

៤​

អ៊ុំ សាវង្ស​

គ្រូ​ជំនួយ​

ក្រសួង​ការពារ​ជាតិ​

៥​

ហោ សុខហេង​

គ្រូ​ជំនួយ​

ក្រសួង​ការពារ​ជាតិ​

៦​

សួង ភិរម្យ​

គ្រូ​ចាំ​ទី​

ក្រសួង​ការពារ​ជាតិ​

៧​

ហៃ​ សក្ខរី​

គ្រូ​ពេទ្យ​

ណាហ្គាវើល​

៨​

ស៊ាង ប៉ុណ្ណា​

គ្រូ​ពេទ្យ​

ក្រសួង​ការពារ​ជាតិ​

៩​

ស៊ូ យ៉ាទី​

កីឡាករ​

បឹងកេត​អង្គរ​

១០​

រស់ សំអឿន

កីឡាករ​

បឹងកេត​អង្គរ​

១១​

ចាន់ វឌ្ឍនាកា​

កីឡាករ​

បឹងកេត​អង្គរ​

១២​

ឃួន ឡាបូរ៉ាវី​

កីឡាករ​

បឹងកេត​អង្គរ​

១៣​

សុខ សុវណ្ណ​

កីឡាករ​

បឹងកេត​អង្គរ​

១៤​​

ទិត្យ ឌីណា​

កីឡាករ​

អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

១៥​

ច្រឹង ពលរដ្ឋ​

កីឡាករ​

ក្រសួង​ការពារ​ជាតិ​

១៦​

ឈិន ឈឿន​

កីឡាករ​

ក្រសួង​ការពារ​ជាតិ​

១៧​

អ៊ុំ ​វិចិត្រ​

កីឡាករ​

ក្រសួង​ការពារ​ជាតិ​

១៨​

រ៉ឹង ប៊ុនហៀង​

កីឡាករ​

ក្រសួង​ការពារ​ជាតិ​

១៩​

ខែក ខេមរិន្ទ​

កីឡាករ​

ក្រសួង​ការពារ​ជាតិ​

២០​

ស ពិសិដ្ឋ​

កីឡាករ​

ក្រសួង​ការពារ​ជាតិ​

២១​

អ៊ុំ សេរីរ័ត្ន​

កីឡាករ​

ក្រសួង​ការពារ​ជាតិ​

២២​

ធារី ចន្ថាប៊ីន​

កីឡាករ​

ភ្នំពេញ​ក្រោន​

២៣​

កែវ សុខផេង​

កីឡាករ​

ភ្នំពេញ​ក្រោន​

២៤​

អ៊ិន សុដាវិដ​

កីឡាករ​

ភ្នំពេញ​ក្រោន​

២៥​

សុះ ស៊ូហាណា​

កីឡាករ​

ណាហ្គាវើល​

២៦​

ឆេង ម៉េង​

កីឡាករ​

ណាហ្គាវើល​

២៧​

រស់ គង់សំរេច​

កីឡាករ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង​

២៨​

សំអឿន ពិដោរ​

កីឡាករ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

២៩​​

សុខ សំណាង​

កីឡាករ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

៣០​​

ប្រាក់ មុន្នីឧត្តម​

កីឡាករ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

៣១​

ហ៊ួយ ផល្លីន​

កីឡាករ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

៣២​​

នេន សុធារ័ត្ន​

កីឡាករ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

៣៣​

សឿយ វិសាល​

កីឡាករ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

៣៤​

ណុប តុលា​

កីឡាករ​

ព្រះ​ខ័ន​រាជ​ស្វាយរៀង

 អត្ថបទ៖ ជាន ចាន់រ៉ា