កូន​ Messi, Suarez & Pique ​​ចូល​ហាត់​នៅ​ Barcelona ​ជាមួយ​គ្នា​

កូន​ប្រុស​​​របស់​តារា​ឆ្នើម​ Lionel Messi, Luis Suarez និង​​កូន​របស់​ខ្សែ​ការពារ​ Gerard Pique ​បាន​ចូល​ហ្វឹកហាត់​នៅ​សាលា​របស់​ក្លឹប​ FC Barcelona ​ទាំង​អស់​គ្នា​ហើយ​ កាល​ពី​ថ្ងៃ​ច័ន្ទ។

 

កូន​ Messi, Suarez & Pique ​​ចូល​ហាត់​នៅ​ Barcelona ​ជាមួយ​គ្នា​

Messi និងកូន Thiago (កាន់ពាន)

 
បើ​តាម​ Mirror ​បាន​ឲ្យ​ដឹង​ថា កុមារា​​អាយុ​៣​ឆ្នាំ​ Thiago Messi និង​ Milan Pique ​រួម​ទាំង​ Benjamin Suarez ​ដែល​នឹង​គម្រប់​ខួប​៣​ឆ្នាំ​ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ខាង​មុខ​នេះ​ ​បាន​រីករាយ​ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​សាលា FCB Escola ​របស់​ក្លឹប​ Barca។

 

សាលា FCB Escola ​​បើក​ទទួល​កូនៗ​របស់​កីឡាករ​ក្រុម​ Barcelona ទាំង​អស់ ​ហើយ​សាលា​នេះ​ មាន​​ការ​ហ្វឹកហាត់​បាល់​ទាត់​២​ថ្ងៃ​ក្នុង​១​សប្ដាហ៍​ ពោល​គឺ​បង្ហាត់​​នៅ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​​ពុធ​ ​ហើយ​ក្មេងៗ​ទាំង​នោះ​ក៏​អាច​មាន​ឱកាស​ជាប់​ទៅ​ឈុត​​ Academy ​របស់​ក្លឹប​ Barca ​​ឬ​អាច​ជាប់​ទៅ​ឈុត​ធំ​ជា​បន្ត​បន្ទាប់​ផង​ដែរ បើ​ពួកគេ​មាន​សមត្ថភាព៕

 

កូន​ Messi, Suarez & Pique ​​ចូល​ហាត់​នៅ​ Barcelona ​ជាមួយ​គ្នា​

Suarez និងកូន Benjamin

 

កូន​ Messi, Suarez & Pique ​​ចូល​ហាត់​នៅ​ Barcelona ​ជាមួយ​គ្នា​

Pique និងកូនប្រុសទាំង២ Milan (បង) និង Sasha (ប្អូន)

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bleacherreports