កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន CIMB ប្រចាំ​តំបន់​អាស៊ាន ចាប់ផ្ដើម​ទទួល​ពាក្យ​ចូលរួម​ប្រកួត​ និពន្ធដោយ : ញ៉ុង​ ហេង       September-21-2016, 8:59 am         158

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន CIMB ប្រចាំ​តំបន់​អាស៊ាន ចាប់ផ្ដើម​ទទួល​ពាក្យ​ចូលរួម​ប្រកួត​​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អេ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ ២០១៦(CIMB ASEAN Stock Challenge) គឺជា​ព្រឹ​ត្ត​ការណ៍​ប្រឡងប្រជែង ដើម្បី​ស្វែងរក​យុវជន​វ័យក្មេង​មាន​ទេពកោសល្យ​ក្នុង​តំបន់​អាស៊ាន​ផ្នែក​វិស័យ​ជួញដូរ​ផ្សារ​ភាគរ​ហ៊ុន​។ និស្សិត​សាកលវិទ្យាល័យ​នៅក្នុង​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី និង​ប្រទេស​ថៃ មាន​សិទ្ធិ​ដាក់ពាក្យ​ចូលរួម​កម្មវិធី​ប្រឡងប្រជែង​លើក​ទី​៧​នេះ​បាន ដើម្បី​ទទួល​រង្វាន់​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ធនា​គារ CIMB ។​

​កម្មវិធី​នេះ អនុញ្ញាត​ឲ្យ​បេក្ខជន​ជួញដូរ​លើ​ទីផ្សារ​ភាគហ៊ុន​ធំៗ​ទាំង​៥ ក្នុង​តំបន់ ដែល​រួមមាន ផ្សារ​ហ៊ុន Bursa Malaysia, IDX, SGX, SET និង HKEx ។ ការប្រកួត​ថ្នាក់ជាតិ នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៨​ខែតុលា ជាមួយ​សាច់ប្រាក់​សរុប ៨​ម៉ឺន​ដុល្លារ សម្រាប់​ការជួញដូរ​។ សម្រាប់​តំណែង​ជើងឯក​ថ្នាក់ជាតិ នឹងត្រូវ​កំណត់​តាមរយៈ​ផលចំណេញ​ពី​ការវិនិយោគ​ច្រើនជាងគេ និង​សំណេរ​យុទ្ធសាស្ត្រ​ល្អ​ជាងគេ​។ ជើងឯក​លេខ​១ ដល់​លេខ​៣ នឹង​ទទួល​ប្រាក់រង្វាន់​ពី ៤​រយ​ដុល្លារ ដល់ ៨​រយ​ដុល្លារ និង​ឱកាស​ក្លាយជា​បុគ្គលិក​ហាត់​ការ​នៅ CIMB Group ។​

កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន CIMB ប្រចាំ​តំបន់​អាស៊ាន ចាប់ផ្ដើម​ទទួល​ពាក្យ​ចូលរួម​ប្រកួត​ និពន្ធដោយ : ញ៉ុង​ ហេង       September-21-2016,  8:59 am         158

​ការប្រកួត​ជើងឯក​ថ្នាក់​តំបន់ នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​សិង្ហ​បុរី នៅ​ខែមករា​ឆ្នាំ​២០១៧ ។ ក្រុម​នីមួយៗ នឹង​ទទួលបាន​ប្រ​វិ​ត្តិ​ទិន្នន័យ​នៃ​ផ្សារភាគហ៊ុន​ទាំង​៥ ដើម្បី​ជ្រើសរើស​ផ្សារ​ហ៊ុន​មួយ ដែល​អាច​ទទួលផល​ចំណេញ​ច្រើន​បំផុត​។ តំណែង​ជើងឯក នឹងត្រូវ​សម្រេច​ដោយ​គណៈកម្មការ លើ​បទ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​របស់​បេក្ខជន​។ ជើងឯក​នឹង​បានធ្វើ​ដំណើរ​ទៅកាន់​ផ្សារភាគហ៊ុន​ហុងកុង ជាមួយ​ប្រាក់រង្វាន់ ១២០០០​ដុល្លារ ខណៈ​ជើងឯក​រង​ទទួលបាន ៨០០០​ដុល្លា​, ក្រុមទី​៣ ៥០០០​ដុល្លារ​, ក្រុមទី​៤ ៣០០០​ដុល្លារ និង​ក្រុមទី​៥ ទទួលបាន ១៥០០​ដុល្លារ​។​

​នៅ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ និស្សិត​កម្ពុជា បានទទួល​ចំណាត់ថ្នាក់​លេខ​២​នៃ​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​តំបន់​នេះ​។​

​ក្រុម​ទាំងអស់​អាច​ចុះឈ្មោះ​តាម​អន​ឡាញ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​៣០​ខែកញ្ញា​។ ការចូលរួម​មិន​គិតថ្លៃ​ឡើយ​៕