Ronaldo និង Bale នឹងវិលចូលលេងវិញ ខណៈ Real សម្លឹងរកការបង្កើតកំណត់ត្រាពេលជួប Villarreal(មានវិដេអូ)

ក្រុម Real Madrid នឹងស្វាគមន៍ការវិលចូលប្រកួតវិញរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo និង Gareth Bale ខណៈដែលពួកគេមានបំណងក្នុងការបង្កើតកំណត់ត្រាថ្មីក្នុងក្របខ័ណ្ឌ La Liga ជាមួយនឹងការទទួលជ័យជម្នះជាលើកទី១៧ជាប់ៗគ្នានៅពេលប្រកួតជាមួយនឹងក្រុម Villarreal នៅរាត្រីថ្ងៃពុធនេះ។

ft-img-template

ទាំងក្រុម Ronaldo និង Bale សុទ្ធសឹងបានអវត្តមានដោយសារតែជំងឺ និងរបួសចង្កេះរៀងៗខ្លួន ក្នុងពេលក្រុម Real Madrid ទទួលជ័យជម្នះ ២-០ នៅលើទឹកដីកដីក្រុម Espanyol កាលពីថ្ងៃអាទិត្យ ខណៈដែល Real បានតាមស្មើកំណត់ត្រាក្នុងក្រខ័ណ្ឌ La Liga នៃការទទួលជ័យជម្នះ១៦លើកជាប់ៗគ្នាដែលត្រូវបានបង្កើតឡើងដោយក្រុម Barcelona ក្នុងជំនាន់លោក Pep Guardiola នារដូវកាលឆ្នាំ២០១០-២០១១។

លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real បានឲ្យដឹងកាលពីថ្ងៃអង្គារថា៖ «ពួកគេមិនអីទេ។ ពួកគេបានធ្វើការហ្វឹកហាត់ជាធម្មតា កីឡាករពីរនាក់ក្នុងចំណោមពួកគេមានភាពរឹងមាំ១០០ភាគរយ»។

បើទោះបីបានកត់ត្រាជ័យជម្នះ១២លើកជាប់ៗគ្នារហូតដល់បញ្ចប់រដូវកាលមុនក៏ដោយ ប៉ុន្តែ Real នៅតែមិនអាចឈ្នះពាន La Liga ដោយសារតែក្រុម Barcelona នាំមុខ១ពិន្ទុ ហើយលោក Zidane បានបញ្ជាក់ថា កំណត់ត្រាថ្មីមួយនឹងមិនមានន័យអ្វីឡើយ ប្រសិនបើពួកគេមិនអាចបញ្ចប់ការមិនអាចឈ្នះពានលីកត្រឹមរយៈពេល៥ឆ្នាំនៅខែឧសភាទេនោះ។

Real Madrid កំពុងតែនាំមុខលើក្រុម Barcelona ចំនួន៣ពិន្ទុពីការប្រកួត៤លើក ខណៈដែល Atletico ដេញតាមពីក្រោយ១ពិន្ទុបន្ថែមទៀតក្នុងចំណាត់ថ្នាក់លេខ៤។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១អធ្រាត្រ៕

សូមទស្សនាវិដេអូ Espanyol 0:2 Real Madrid

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

21.04.16 Real Madrid 3-0 Villarreal
14.12.15 Villarreal 1-0 Real Madrid
02.03.15 Real Madrid 1-1 Villarreal

ប្រភពពី eurosport.com

The post Ronaldo និង Bale នឹងវិលចូលលេងវិញ ខណៈ Real សម្លឹងរកការបង្កើតកំណត់ត្រាពេលជួប Villarreal(មានវិដេអូ) appeared first on CamboSport.