លី អ៊ីវ៉ាធីណា បញ្ចេញរូប និងសារមួយទៀតហើយ តើពិតជាចង់ដៀមដាមទៅកាន់ សុខ ពិសី មែន?

ភ្នំពេញ៖ រឿងរ៉ាវ រវាងតារាស្រីពីរដួង នៅផលិតកម្មផ្សេងគ្នា កញ្ញា សុខ ពិសី និងកញ្ញា លី អ៊ីវ៉ាធីណា បានក្លាយជាប្រធានបទដ៏ធំមួយ ដែលមហាជនបានលើកមកគិតគូ ថា តើតារាមួយណាជាអ្នកត្រូវ។

អ្វីដែលសំខាន់ ទាំងកញ្ញា សុខ ពិសី និង កញ្ញាលី អ៊ីវ៉ាធីណា គឺសុទ្ធតែប្រកាន់ត្រូវរៀងៗខ្លួន ដោយគ្មានអ្នកណាម្នាក់ ព្រមបន្ទាបខ្លួនថាសុំទោសនោះទេ។ ហើយពួកគេ ក៏បានចេញវីដេអូបកស្រាយម្នាក់ម្តងៗ ចំពោះបញ្ហាមួយនេះផងដែរ។

ក្នុងនោះដែរ កាលពីម្សិលមិញ កញ្ញាលី អ៊ីវ៉ាធីណា បានបង្ហោះរូបថតមួយសន្លឹក និងបង្ហើរសារមួយដ៏ខ្លី សរសេរថា "នាងខ្ញុំ មុខតែចឹង មិនស្អាតមិនCute ធម្មជាតិបង្កើតនាងខ្ញុំ មកបែបនេះ ខុសដែរមែន"? 

ចំពោះសារមួយនេះ មហាជនឆ្ងល់ថា តើកញ្ញា លី អ៊ីវ៉ាធីណា ព្យាយាមដាក់ខ្លួន ឲ្យអ្នកគាំទ្រអានិតស្រលាញ់ រឺក៏នាងចង់ឌឺដង ដៀមដាម ទៅកាន់កញ្ញា សុខ ពិសីវិញ។ ហើយក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញគំនិតរៀងៗខ្លួនថា កញ្ញា លី អ៊ីវ៉ាធីណា គ្រាន់តែនិយាយអ្វីដែលជាការពិត ហើយគ្មានរឿងអ្វីដែលរូបនាង ត្រូវចេញសារ ឬវីដេអូសុំទោសកញ្ញា សុខ ពិសី ព្រោះនាងមិនបានធ្វើខុសសូម្បីបន្តិច។ ហើយក៏មានមតិខ្លះទៀត បានពោលពាក្យថា កញ្ញា លី អ៊ីវ៉ាធីណា មិនត្រឹមតែឈ្នានីសទាំងសម្តី និងកាយវិការ ទៅលើកញ្ញា សុខ ពិសីប៉ុណ្ណោះទេ សូម្បីតែរូបថតមួយសន្លឹកនេះ ក៏ចង់ដៀមដាម ទៅកាន់ កញ្ញា សុខ ពិសី ទៅលើរឿងសម្ផស្សដែរ។

យ៉ាងណាមិញ ចំពោះជម្លោះពាក្យសម្តី រវាងតារាស្រីទាំងពីរដួងនេះ គឺមានតែប្រិយមិត្តនោះទេ ដែលអាចវិនិច្ឆ័យដោយខ្លួនឯង ថាអ្នកណាជាត្រូវ រឺក៏ខុសនោះ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញាលី អ៊ីវ៉ាធីណា បានបង្ហោះវីដេអូមួយ ដែលបកស្រាយពីរឿងជាមួយ កញ្ញា សុខ ពិសី។

សម្តីឌឺដងគ្នា តាមរយៈបណ្តាញសង្គម រវាងតារាស្រី២ដួង គឺកញ្ញា សុខ ពិសី និង កញ្ញា លី អ៊ីវ៉ាធីណា គឺនៅតែបន្ត ដោយភាគីរៀងៗខ្លូន ហាក់ដូចជាមិនព្រមចុះចាញ់គ្នានោះទេ។

ដូចជាប្រិយមិត្តបានជ្រាបរួចខ្លះមកហើយ កញ្ញា សុខ ពិសី បានចេញវីដេអូមួយ ដែលបង្ហាញថា កញ្ញា លី អ៊ីវ៉ាធីណា មានបំនងឈ្នានីសនាង នៅកណ្តាលឆាក ក្នុងកម្មវិធី "ពេញចិត្តអត់"។ ហើយកញ្ញា សុខ ពិសី ក៏បាននិយាយតិះដៀល និងចំអកឡកឡើយ ដល់ធីណា មិនធម្មតាឡើយ។

ដោយមិនអាចឈរមើល កញ្ញា សុខ ពិសី និយាយផ្លែផ្កាដាក់នោះ កញ្ញា លី អ៊ីវ៉ាធីណា ក៏មិនបង្អង់យូរ បានចេញវីដេអូខ្លីមួយ ដោយបកស្រាយបញ្ជាក់ថា រូបនាង មិនដែលមានគំនិតចង់ឈ្នានីស និងឌឺដងដាក់ កញ្ញា សុខ ពិសីអ្វីនោះទេ ព្រោះថា ពេលនោះនាងជាគណកម្មការ ត្រូវបញ្ចេញយោបល់ ទៅបេក្ខជនដែលច្រៀងត្រាប់តាមតារាចម្រៀង ហើយប្រសិនបើបេក្ខជននោះច្រៀងពិរោះ គឺនាងថាពិរោះ មិនពិរោះ គឺថាបែបនោះ។ ហើយនៅក្នុងវីដេអូនោះដែរ កញ្ញា លី អ៊ីវ៉ាធីណា ក៏បានរំលឹករឿងកញ្ញា សុខ ពិសី ក្រឡាប់ឡានថែមទៀត ដោយនិយាយថា បើរូបនាង ស្អប់ កញ្ញា សុខ ពិសី មិនមែនឲ្យម្តាយខ្លួន ទៅមើលកញ្ញា សុខ ពិសីដល់មន្ទីរពេទ្យនោះទេ។

ចំពោះសង្គ្រាមពាក្យសម្តី រវាងតារាស្រី២ដួងនេះ គឺប្រហែលជាមិនអាចបញ្ឃប់បានឡើយ ព្រោះតារានីមួយៗ សុទ្ធតែខ្លាំង និងមិនព្រមអត់អោនដាក់គ្នានោះទេ។ ហើយរឿងរ៉ាវរបស់ពួកគេ ក៏ត្រូវបានក្លាយជាប្រធានបទ ដ៏ក្តៅគគុកមួយ ដែលអ្នកលេងបណ្តាញសង្គម នាំគ្នាពិភាក្សាបកស្រាយវែកញែកខ្លាំង ជាងម្ចាស់សាមីខ្លួនទៅទៀត៕ ចុះចំណែកប្រិយមិត្តយល់យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload