ថៃ​ល័​រ ស្វ៊ី​ស ងាក​ទៅ​រក Zac Efron ក្រោយ​បែក​ពី TOM Hiddleston

មាន​ដំណឹង​ចចាមអារ៉ាម​ថា នាង​ថៃ​ល័​រ ស្វ៊ី​ស តារាចម្រៀង​ដ៏​មាន​បន្ដ​ស្នេហ៍​ដែល​ទើប​បញ្ចប់​ចំណង​ស្នេហ៍​ជាមួយ​លោក​Tom Hiddleston កាលពី​ពេល ថ្មី​ៗ​កន្លង​មក បាន​ងាក​ទៅ​ទាក់ទង​ស្នេហា​ជាមួយ​លោក Zac Efron វិញ​ម្ដង ។

ទស្សនាវដ្ដី «In Touch» បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ កន្លង​មក​ថា ថៃ​ល័​រ ស៊្វីស កំពុង​មាន​ភាព​ល្អូកល្អិន​ជាមួយ​លោក Zac Efron តារា​សម្ដែង​អាយុ​២៨​ឆ្នាំ ក្រោយ​ពី​ឈប់​សេពគប់​ជាមួយ​លោក Tom Hiddleston ។ នាង​តែងតែ​និយាយ​ពី​លោក Zac Efron ជា​រឿយ​ៗ ក្នុង​ពេល​នៅ​ជាមួយ​មិត្ដភក្ដិ ។

ប្រភព​ដដែល​បញ្ជាក់​ថា ថៃ​ល័​រ ស្វ៊ី​ស និង​លោក Zac Efron ស្គាល់គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ចាប់តាំងពី​ពួក​គេ​រួមការ​ងារ​ជាមួយ​គ្នា​នា​ឆ្នាំ​២០១២ មក ។ ពួក​គេ​ធ្លាប់​ដើរ​កម្សាន្ដ​ជាមួយ​គ្នា​ដែរ ប៉ុន្ដែ​សម្ព័ន្ធភាព​របស់​ពួក​គេ​មាន​សភាព​ស្ងប់ស្ងាត់ ក្នុង​ស​ក្ខ​ណៈ​ជា​មិត្ដភក្ដិ​។ ខណៈ​ឈប់​សេពគប់​ជាមួយ​លោក Tom Hiddleston ទៅ​ហើយ​នោះ ថៃ​ល័​រ ស្វ៊ី​ស បង្ហើប​ប្រាប់​មិត្ដភក្ដិ​ថា នាង​បាន​សេពគប់​ជាមួយ​លោក Zac Efron វិញ ។

«​ថៃ​ល័​រ ស្វ៊ី​ស គិតតែ​និយាយ​ពី​លោក Zac  Efron ចាប់តាំងពី​បែកបាក់​ជាមួយ Tom Hiddleston មក ។ នាង​និយាយ​ជាប់មាត់​ថា នាង​ស្គាល់គ្នា​ជា​មួ​ួ​យ Zac Efron ប៉ុន្ដែ​មិន​ធ្លាប់​ចងសម្ព័ន្ធភាព​ស្នេហា​នឹង​គ្នា ព្រោះ​ម្នាក់​ៗ​រមែង​ដើរ​កម្សាន្ដ​ជាមួយ​អ្នក​ផ្សេង ហើយ​ពេល​នេះ​ទើប​ចាប់ផ្ដើម​ល្អូកល្អិន​នឹង​គ្នា​» ៕