ផ្សារ​ទំនើប​លក់​អាហារ​​សំណល់ ​បើក​​ដំបូង​គេ​នៅ​អង់គ្លេស

​ប្រជាជន​អង់គ្លេស​ជា​ច្រើន​​នាក់​ បាន​សាទរ​​ការ​បើក​ដំណើរ​​ផ្សារ​ទំនើប​លក់​អាហារ​សំណល់​​​​មុន​ដំបូង​គេ​នៅ​​សង្កាត់​ Pudsey ទីក្រុង​ Leeds កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។

 

ផ្សារ​ទំនើប​លក់​អាហារ​​សំណល់ ​បើក​​ដំបូង​គេ​នៅ​អង់គ្លេស

 

​​អាហារ​សំណល់​ទាំង​នោះ​ បាន​មក​ពី​​ក្រុម​​អ្នក​បើក​យុទ្ធនាការ​ប្រមូល​​អាហារ​សល់​​​​របស់​អង្គការ​ Real Junk Food Project ពី​​​ផ្សារ​ទំនើប​ធំ​ៗ​ និង​មុខ​ជំនួញ​ផ្សេង​ទៀត​​បាន​បោះ​​​ចោល ដោយ​យក​មក​បើក​​​ជា​ឃ្លាំង​ដ៏​ធំ​មួយ​​​សម្រាប់លក់​​។ ​​ចំណែក​​តម្លៃ​អាស្រ័យ​​លើ​​​អ្នក​ទិញ​​​ ចង់​ឲ្យ​ប៉ុន្មាន​ក៏​បាន។

 

លោក Adam Smith ជា​សហ​នាយក​អង្គការ​ម្នាក់​និយាយ​ថា ​​គ្រួសារ​របស់​លោក ក្រៅ​ពី​​ប្រមូល​អាហារ​សល់​ លោក​ក៏​បាន​​ទិញ​​​​លក់​អាហារ​​​ស្រស់​​​​មួយ​ចំនួន​ទៀត​ដូច​ជា​​​នំ Pasta ​ទឹក​ផ្លែឈើ ទឹក​ជ្រលក់ ​បង្អែម ​​បន្លែ  និង​ផ្លែឈើ​​​ផង​ដែរ។

 

គម្រោង​របស់​គាត់​​នឹង​បើកលក់​​​​ក្នុង​ឃ្លាំង​បែប​​ផ្សារ​ទំនើប​​ឲ្យ​បាន​ច្រើន​កន្លែង​បន្ថែម​​ទៀត​​តាម​ទីក្រុង​នានា​​នៅ​អង់គ្លេស។​ គំនិត​​ផ្ដួច​ផ្ដើម​​​ធ្វើ​ឲ្យ​លោក​​បើក​​​ផ្សារ​នេះ​ឡើង​​ក្រោយ​មើល​ឃើញ​ថា​ប្រជាជន​ ​ក្រុមហ៊ុន ផ្សារ​ទំនើប​នានា​នៅ​អង់គ្លេស​​បាន​បោះ​ចោល​អាហារ​​ល្អ​​ៗ​យ៉ាង​ច្រើន​ជា​រៀង​​​រាល់ថ្ងៃ៕

 

ផ្សារ​ទំនើប​លក់​អាហារ​​សំណល់ ​បើក​​ដំបូង​គេ​នៅ​អង់គ្លេស

 

ផ្សារ​ទំនើប​លក់​អាហារ​​សំណល់ ​បើក​​ដំបូង​គេ​នៅ​អង់គ្លេស

 

ផ្សារ​ទំនើប​លក់​អាហារ​​សំណល់ ​បើក​​ដំបូង​គេ​នៅ​អង់គ្លេស

 

ផ្សារ​ទំនើប​លក់​អាហារ​​សំណល់ ​បើក​​ដំបូង​គេ​នៅ​អង់គ្លេស

 

ផ្សារ​ទំនើប​លក់​អាហារ​​សំណល់ ​បើក​​ដំបូង​គេ​នៅ​អង់គ្លេស

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Independent ​