មូលហេតុ​នារី​ជប៉ុន ស្ទើរ​ពាក់​កណ្ដាល​ប្រទេស នៅ​ក្រមុំ​ព្រហ្មចារី

យោង​តាម​របាយការណ៍​នៃ​ការ​ស្ទង់​មតិ​របស់​រដ្ឋាភិបាល ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន បាន​អះអាង​ថា បុរស​ចំនួន ៤២​ភាគរយ និង​ស្រ្តី​ចំនួន ៤៤,២​ភាគរយ ឬ​ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​ចំនួន​មនុស្ស​ពេញ​វ័យ ក្នុង​ប្រទេស​ជប៉ុន ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៣៤​ឆ្នាំ សុទ្ធ​តែ​នៅ​កំលោះ​ក្រមុំ​ព្រហ្មចារី ឬ​អាច​និយាយ​បាន​ថា មិន​ធ្លាប់​ឆ្លង​កាត់​ការ​រួម​ភេទ​ទាល់​តែ​សោះ។

 

មូលហេតុ​នារី​ជប៉ុន ស្ទើរ​ពាក់​កណ្ដាល​ប្រទេស នៅ​ក្រមុំ​ព្រហ្មចារី

 

ស្រប​ពេល​ដែល​មនុស្ស​ពេញ​វ័យ​ទាំង​ប្រុស​ទាំង​ស្រី ស្ទើរ​តែ​ពាក់​កណ្ដាល​ប្រទេស​ជប៉ុន​មិន​រួម​ភេទ មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត ក្នុង​នោះ​រួម​មាន បុរស​ចំនួន ៨៥,៧​ភាគរយ និង​ស្រ្តី​ចំនួន ៨៩,៣% ចង់​ផ្លាស់​ប្តូរ​ជីវិត​របស់​ពួក​គេ ដោយ​ក្តី​សង្ឃឹម​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍ នា​ថ្ងៃ​អនាគត។ ការ​ស្ទង់​មតិ​នេះ មិន​បាន​សម្លឹង​មើល​ទៅ​លើ​គូ​ស្នេហ៍​ភេទ​ដូច​គ្នា​ឡើយ។

 

គួរ​បញ្ជាក់​ថា ជប៉ុន គឺ​ជា​ប្រទេស​មួយ ដែល​មាន​អត្រា​បង្ក​កំណើត​ទាប​បំផុត​មួយ​លើ​ពិភពលោក ហើយ​សម្បូរ​ទៅ​ដោយ​ចំនួន​មនុស្ស​ចាស់ អាយុ​ចាប់​ពី ៦៥​ឆ្នាំ​ច្រើន​លើស​លុប រហូត​ដល់​ទៅ ៣៤,៦​លាន​នាក់។

 

យ៉ាង​ណា​មិញ កង្វះ​នៃ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​រួម​ភេទ​របស់​ជន​ជាតិ​ជប៉ុន ត្រូវ​បាន​គេ​ស្តី​បន្ទោស និង​ចោទ​ប្រកាន់​ទៅ​លើ​រឿង​គ្រប់​យ៉ាង ដូច​ជា​បញ្ហា​សេដ្ឋកិច្ច​នៅ​ទ្រឹង និង​ការ​ស្រលាញ់​ចូល​ចិត្ត ឬ​គាំទ្រ​តុក្កតា​ហួស​ហេតុ ពោល​គឺ​ចូល​ចិត្ត​ការ​រវើរវាយ ឬ​អ​រូបិយ ជាង​ការ​ពិត៕

 

មូលហេតុ​នារី​ជប៉ុន ស្ទើរ​ពាក់​កណ្ដាល​ប្រទេស នៅ​ក្រមុំ​ព្រហ្មចារី

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN