លោក Trump មិនពេញចិត្តនឹងការផ្តល់ការព្យាបាល​ និងមេធាវីដល់ជនសង្ស័យបំផ្ទុះគ្រាប់បែកក្នុងក្រុងញូវយ៉ក

លោក Donald Trumpបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ បានបង្ហាញការមិនពេញចិត្តចំពោះការផ្ដល់នូវការព្យាបាលរបួស និងការផ្ដល់នូវមេធាវីដល់ជនសង្ស័យដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការដាក់គ្រាប់ផ្ទុះនៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

ជនសង្ស័យឈ្មោះ Ahmad Khan Rahami ត្រូវបានទទួលការព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីប៉ូលិសបានបាញ់ឲ្យរងរបួស ខណៈពេលដែលជននេះប្រឹងរត់គេចខ្លួន។

លោក Trump បានប្រាប់អ្នកគាំទ្ររបស់លោកនៅក្នុងរដ្ឋ Florida ថា៖ «ឥឡូវនេះ គ្រូពេទ្យល្បីៗនៅក្នុងពិភពលោកមួយចំនួន ជួយព្យាបាលជននេះ។ ហើយចំណុចសំខាន់ជាងនេះទៀត ជននេះនឹងមានមេធាវីល្បីៗតំណាងឲ្យទៀត។ សំណុំរឿងរបស់ជននេះនឹងត្រូវឆ្លងកាត់ប្រព័ន្ធតុលាការផ្សេងៗក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខ ហើយនៅទីបំផុត មនុស្សទូទៅនឹងភ្លេចរឿងនេះ ហើយទណ្ឌកម្មដែលជននេះនឹងទទួលនោះ ប្រាកដជាមិនសមនឹងអ្វីដែលជននេះបានប្រព្រឹត្តនោះទេ‍»។

រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកធានាឲ្យជនជាប់ចោទមានសិទ្ធិក្នុងការមានមេធាវីតំណាងឲ្យខ្លួន។

លោក Trump បានបញ្ជាក់សារជាថ្មីអំពីការរិះគន់របស់លោកចំពោះប្រព័ន្ធអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិក ដែលលោកបាននិយាយថា ប្រព័ន្ធនេះមិនបានធ្វើការឲ្យដិតដល់ក្នុងការតាមដានពិនិត្យមើលមនុស្សម្នាក់ៗឲ្យបានច្បាស់ថាតើពួកគេអាចបង្កគ្រោះថ្នាក់អ្វីខ្លះដល់សន្តិសុខរបស់សហរដ្ឋអាមេរិក។

លោក Trump បានបន្ថែមថា៖ «អ្នកមិនអាចត្រួតពិនិត្យមនុស្សម្នាក់ៗឲ្យបានល្អិតល្អន់នោះទេ ប្រសិនបើអ្នកមិនក្រឡេកមើលលើមនោគមវិជ្ជាផ្សេងៗនោះ។ ហើយលោកស្រី Hillary Clinton បានបដិសេធក្នុងការពិចារណាអំពីទស្សនៈរបស់បុគ្គលម្នាក់ៗ និងភាពដែលទំនងជាអាចត្រូវបានក្រុមភេរវករជ្រើសរើសចូលក្នុងក្រុមរបស់ពួកគេនៅពេលណាមួយ ដែលករណីភាគច្រើន វានឹងអាចកើតឡើងទៅរួច‍»៕

ប្រភព៖ VOA


លោក Trump មិនពេញចិត្តនឹងការផ្តល់ការព្យាបាល​ និងមេធាវីដល់ជនសង្ស័យបំផ្ទុះគ្រាប់បែកក្នុងក្រុងញូវយ៉ក

ស្រ្តីទេសចរម្នាក់រងរបួសប្រេះឆ្អឹងជើងធ្ងន់ធ្ងរ ដោយសារដុំថ្មភ្នំរមៀលធ្លាក់មកលើផ្លូវក្រាលកញ្ចក់

លោក Trump មិនពេញចិត្តនឹងការផ្តល់ការព្យាបាល​ និងមេធាវីដល់ជនសង្ស័យបំផ្ទុះគ្រាប់បែកក្នុងក្រុងញូវយ៉ក

ប៉ូលីសអាមេរិកទើបចាប់បានជនសង្ស័យបំផ្ទុះគ្រាប់បែកក្នុងទីក្រុងញូយ៉ក ក្រោយការបាញ់គ្នាមួយប្រាវនៅរដ្ឋ New Jersey