Chelsea ឈ្នះ Leciester ទាំងពិបាក ក្នុងពាន EFL Cup ខណៈ Liverpool និង Arsenal ឡើងទៅជុំបន្តយ៉ាងងាយស្រួល (មានវីដេអូ)

អង់គ្លេស៖ ពានរង្វាន់ EFL Cup ដែលត្រូវបានគេស្គាល់ថាជាពានរង្វាន់ Capital One Cup បានចាប់ផ្តើមការប្រកួតជុំទី៣ កាលពីយប់មិញនេះ ដោយមានក្រុមជាច្រើនមកពីប្រទេសអង់់គ្លេសបានធ្វើការប្រកួត។ ក្នុងនោះមាន ៣គូសំខាន់ៗ ដែលគួរឲ្យចាប់អារម្មណ៍ជាងគេ ដូចជា៖ Leicester ត្រូវបរាជ័យក្រោមថ្វីជើងរបស់ តោខៀវ Chelsea ក្នុងវគ្គបន្ថែមម៉ោង Extra Time ក្នុងលទ្ធផល ៤-២ ។ ចំនែកឯ Liverpool និង Arsenal ឈ្នះរៀងៗខ្លួនឡើងទៅជុំបន្តទៀត។

ទាក់ទងនឹងការប្រកួតរវាង Leicester និង Chelsea កាលពីយប់មិញនេះ បានអូសបន្លាយរហូតដល់ការប្រកួតបន្ថែមម៉ោង Extra Time ក្រោយពីលទ្ធផលរយៈពេល៩០នាទីបានត្រឹម ២-២ ។ នៅក្នុងការប្រកួត៩០នាទី ក្រុម Leicester ជាអ្នកនាំមុខ២គ្រាប់មុន ដោយខ្សែប្រយុទ្ធសញ្ជាតិជប៉ុន កីឡាករ Shinji Okazaki ទាំង២គ្រាប់ ប៉ុន្តែ Chelsea មិនបានបោះបង់នូវការព្យាយាមទេ ដោយបានវាយបក២គ្រាប់វិញ ដែលជាការតែតបាល់បញ្ចូលទីពីខ្សែការពារ Gary Cahill នៅនាទី៤៥ និងមួយគ្រាប់ទៀតដោយកីឡាករ Cesar Azpilicueta នៅនាទី៥០។

ដោយលទ្ធផលបានត្រឹមស្មើគ្នាក្នុងការប្រកួត៩០នាទី ការប្រកួតក៏បន្តដល់វគ្គ Extra Time បន្ថែម១៥នាទីពីរដង។ នៅក្នុងវគ្គ Extra Time ក្លិបតោខៀវ Chelsea បានបង្កើតភាពភ្ញាក់ផ្អើលមួយដោយអាចរកគ្រាប់បាល់២គ្រាប់ភ្លាមៗ ក្នុងរយៈពេល២នាទី ដោយ២គ្រាប់នេះ ស៊ុតចូលដោយកីឡាករ Cese Fabregas ទាំង២ ដែលមួយគ្រាប់នៅនាទី៩២ និងមួយគ្រាប់ទៀតនៅនាទី៩៤ ដែលធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួតរយៈពេល១២០នាទី Chelsea បំបាក់ Leicester ក្នុងលទ្ធផល ៤-២ ។ 

ក្រឡេកមកមើលការប្រកួតរវាង Derby County និង Liverpool វិញ ដែល Derby ជាក្រុមម្ចាស់ផ្ទះ ត្រូវបានលុតដោយ ក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៣-០ ។ ៣គ្រាប់ របស់ Liverpool ធ្វើឡើងដោយកីឡាករ៣រូបផ្សេងៗគ្នា ដូចជា Ragna Klavan , Coutinho និងកីឡាករ Divock Origi ។ 

ចំនែកឯក្លិបកាំភ្លើងធំ Arsenal វិញ បំបាក់ក្រុមម្ចាស់ផ្ទះ Nottingham Forest ក្នុងលទ្ធផល ៤-០ ដែលធ្វើឲ្យ Aresnal ឡើងទៅជុំបន្តយ៉ាងងាយស្រួល។ ៤គ្រាប់របស់ Arsenal ធ្វើឡើងដោយកីឡាករ Granit Xhaka , Oxlade-Chamberlain និងកីឡាករ Lucas Perez ស៊ុតបាន២គ្រាប់ម្នាក់ឯង ដែលមួយគ្រាប់ក្នុងនោះជាគ្រាប់បាល់ពិន័យប៉េណាល់ទី។

ដូចនេះក្រុមខ្លាំងៗទាំង៣ក្រុម ដូចជា៖ Chelsea , Liverpool និង Arsenal នឹងឡើងទៅជុំបន្តទៀតក្នុងពានរង្វាន់ EFL Cup ៕ 

ទស្សនាវីដេអូ Highlights នៃការប្រកួត៖ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត