លោក អ៊ុំ សំអាន ថា លោក​គ្មាន​រំពឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​កំពូល​ទេ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ជាប់​ចោទ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន ថា លោក​គ្មាន​រំពឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​កំពូល​នៅ​ពេល​នេះ​ទេ។

នៅ​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា នេះ តុលាការ​កំពូល​​បើក​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​លោក តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ អ៊ុំ សំអាន។

លោក អ៊ុំ សំអាន ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​នាំ​ឲ្យ​មាន​ការ ​រើសអើង និង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ នៃ​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មេសា។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ​អធិប្បាយ​នានា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) អំពី​ការ​ប្រើប្រាស់​ផែនទី និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។