សាលា​ឧទ្ធរណ៍​បដិសេធ​បណ្ដឹង​ជំទាស់​របស់​សកម្មជន​បរិស្ថាន​តំបន់​​អារ៉ែង លោក វ៉ែន វ៉ន

សាលា​ឧទ្ធរណ៍​បដិសេធ​បណ្ដឹង​ជំទាស់​របស់​សកម្មជន​បរិស្ថាន​តំបន់​​អារ៉ែង លោក វ៉ែន វ៉ន នៅ​ថ្ងៃ​ទី​២១ កញ្ញា ដោយ​រក្សា​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​ខេត្ត​កោះកុង​ទុក​ជា​បាន​ការ។

ការ​សម្រេច​ក្នុង​សវនាការ​ប្រកាស​សាលដីកា​របស់​សាលាឧទ្ធរណ៍​នៅ​ពេល​នេះ ពុំ​មាន​វត្តមាន​លោក វ៉ែន វ៉ន និង​មេធាវី​ការពារ​ក្ដី​ឡើយ។

កាល​ពី​ថ្ងៃ​ទី​​៩ កញ្ញា លោក វ៉ែន វ៉ន បាន​ប្ដឹង​ជំទាស់​អោយ​​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​រូប​លោក ដែល​ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង សម្រេច​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ។

លោក វ៉ែន វ៉ន ជា​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង និង​ជា​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង រស់​នៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ លោក​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​កោះកុង កាល​ពី​​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ ដោយ​ចោទ​ប្រកាន់​ចំនួន ២​បទ​ចោទ គឺ​ទាក់ទង​ការ​ប្រមូល​អនុផល​ព្រៃឈើ និង​ការ​បំបាត់​វត្ថុ​តាង។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។