ហ៊ឹង​ត្រចៀក បណ្តាលមកពី​អ្វី ឲ្យ​ប្រាកដ​ទៅ​?

ហ៊ឹង​ត្រចៀក បណ្តាលមកពី​អ្វី ឲ្យ​ប្រាកដ​ទៅ​?

​ការ​ហ៊ឹង​ត្រចៀក គឺជា​អារម្មណ៍​មួយ ដែល​អ្នក​អាច​លឺ​សំឡេង​រំខាន ឬ​សំឡេង​កណ្តឹង នៅក្នុង​ត្រចៀក​របស់​អ្នក​។ ភាគច្រើន ការ​ហ៊ឹង​ត្រចៀក មិនមែន​បណ្តាលមកពី​វា​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ វា​អាច​បណ្តាលមកពី កត្តា​សុខភាព​ផ្សេងៗ​។​

មូលហេតុ​
​កត្តា​សុខភាព​មួយចំនួន អាច​ធ្វើឲ្យ​ការ​ហ៊ឹងត្រចៀក កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ហើយ​ក្នុង​ករណី​ជាច្រើន មូលហេតុ​នៃ​ការ​ហ៊ឹង​ត្រចៀក មិន​ត្រូវបាន​គេ​រកឃើញ​ឡើយ​។​

​សម្រាប់​មនុស្ស​ភាគច្រើន ការ​ហ៊ឹង​ត្រចៀក អាច​បណ្តាលមកពី ៖
•​    ​ការ​ចាស់​ទៅតាម​អាយុ ដែល​ជាហេតុ​នាំឲ្យ​បាត់បង់​ការលឺ (​ពិសេស ក្រោយ​អាយុ ៦០ ឆ្នាំ​)
•​    ​ទទួលរង​នូវ​សំឡេង​ខ្លាំងៗ និង​ញឹកញាប់​ខ្លាំងពេក​
•​    ​ស្ទះ​ក្រដាសត្រចៀក ដោយសារ​តែ​អាចម៍ត្រចៀក​
•​    ​វឹល​មុខ អស់កម្លាំង​
•​    ​ការរង​របួស​ក្បាល ឬ​ក​
•​    ​បញ្ហា​សរសៃប្រសាទ​
•​    ​ជំងឺ​លើស​សម្ពាធ​ឈាម​៕

ប្រភព ៖ Mayoclinic
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។