ដឹង​តម្លៃ KTM DUKE សល់​ប៉ុន្មាន​អត់?

ម៉ូតូ​ធំ​រាង​ឡូយ​ប្រភេទ​ស្ព័រ KTM DUKE កម្លាំង​ម៉ាស៊ីន ២០០,២៥០, ៣៩០ និង៦៩០សេសេ ស៊េរី​ឆ្នាំ ២០១៥ ​តម្លៃ​របស់​វា​អាស្រ័យ​ទៅ​លើ​កម្លាំង​ម៉ាស៊ីន​ដែល​មាន​ចាប់​ពី ៤០៥០ ដល់ ៥៧០០ ដុល្លារ។

 

ដឹង​តម្លៃ KTM DUKE សល់​ប៉ុន្មាន​អត់?KTM DUKE កម្លាំង​ម៉ាស៊ីន 390 សេសេ

 

លោក សីហា ម្ចាស់​ហាង​លក់​ម៉ូតូ​នៅ​ម្តុំ​គិរីរម្យ បាន​ប្រាប់​ឱ្យ​ដឹង​ថា​តម្លៃ​របស់ DUKEស៊េរី ០១៥ ​អាស្រ័យ​ទៅ​តាម​កម្លាំង​ម៉ាស៊ីន​ដូចជា កម្លាំង​ម៉ាស៊ីន ២០០ តម្លៃប្រហែល ៤០៥០ ដុល្លារ កម្លាំង​ម៉ាស៊ីន ២៥០ ​តម្លៃប្រហែល ​៤៨០០ ដុល្លារ​និង​កម្លាំង​ម៉ាស៊ីន ៣៩០ តម្លៃប្រហែល ៥៧០០ ដុល្លារ។

 

ដឹង​តម្លៃ KTM DUKE សល់​ប៉ុន្មាន​អត់?

 

KTM DUKE មាន​បំពាក់​ប្រព័ន្ធ​សាំង​ប៊ិច ប្រព័ន្ធ​ប្រអប់​លេខ ៦ វគ្គ ​ប្រើ​ច្រវ៉ាក់​មិន​មែន​ខ្សែ​ពាន ប្រព័ន្ធ​អំប្រ៊ីយ៉ា(សើម) ប្រព័ន្ធ​អគ្គីសនី​អំពូល​មុខ ១២v ៦០/៥៥វ៉ាត់ ប្រើ​អាគុយ​ស្ងួត​ទំហំ១២ វ៉ុល ធុង​សាំង​អាច​ដាក់​បាន​អតិបរមា ១០ លីត្រ៕

 

ចុច​អាន៖ ដឹង​តម្លៃ Honda MSX ០១៦ នៅ​សល់​ប៉ុន្មាន​អត់?

 

អត្ថបទ៖ រក្សា