ក្រុម​បាល់ទាត់​នារី ​ខេត្ត​ស្វាយរៀង​ ឈាន​ដល់​វគ្គ​៤​ក្រុម​ ពាន​រង្វាន់​បាល់ទាត់​នារី ២០១៦

ក្រុម​បាល់ទាត់​នារី ​សសយក ​ខេត្ត​ស្វាយរៀង​ បាន​កក់​កៅអី​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ហើយ ក្រោយ​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​តាកែវ ​យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធផល​បច្ចេកទេស​ ១៦-០ ​កាល​ពី​ម្សិលមិញ​នេះ។

 

ក្រុម​បាល់ទាត់​នារី ​ខេត្ត​ស្វាយរៀង​ ឈាន​ដល់​វគ្គ​៤​ក្រុម​ ពាន​រង្វាន់​បាល់ទាត់​នារី ២០១៦

សសយក ​ខេត្ត​ស្វាយរៀង

 

ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ ក្រុម​បាល់ទាត់​នារី​ខេត្ត​ស្វាយរៀង ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ ក្រុម​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល​B ​គឺ​មន្ទីរ​អប់រំ ​យុវជន ​និង​កីឡា ​ខេត្ត​កំពង់ឆ្នាំង ​នៅ​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​ ឆ្នាំ​២០១៦ ។ ដោយ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣:០០ នាទី​រសៀល​ ហើយ​ការ​ប្រកួត​នឹង​ត្រូវ​ប្រកួត​នៅ​លើ​ទីលាន ​សាលា​បាល់ទាត់​ជាតិ​បាទី ​ខេត្ត​តាកែវ។

 

ដោយ​ឡែក​ក្រុម ម៉ៃធីហ្គើល ​ខេត្ត​បាត់​ដំបង ​លេខ​១​ក្នុង​ពូល ​B ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ​២​ក្នុង​ពូលA​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា ​ខេត្ត​សៀមរាប។ ​ពាន​រង្វាន់​បាល់​ទាត់​នារី​ ឆ្នាំ​២០១៦ ​វគ្គ​ផ្តាច់​ព្រ័ត្រ​ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ​ទី​២៤ ​ខែ​កញ្ញា ​ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ​ផង​ដែរ។

 

ក្រុម​បាល់ទាត់​នារី ​ខេត្ត​ស្វាយរៀង​ ឈាន​ដល់​វគ្គ​៤​ក្រុម​ ពាន​រង្វាន់​បាល់ទាត់​នារី ២០១៦

 

នេះ​ជា​លើក​ទី​៦​ហើយ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​នារី​របស់​កម្ពុជា ​ហើយ​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ដែល​ឈ្នះ​គឺ​២​លាន​រៀល។ ក្រុម​ដែល​ទទួល​បាន​លេខ​២ ​ទទួល​បាន​ ១ ២០០ ០០០ រៀល ​លេខ​៣​បាន ៨០០ ០០០​រៀល ។ ក្រុម​ដែល​ Fair Play ​បាន​ ៨០០ ០០០ ​រៀល ​និង​កីឡា​ការិនី​ស៊ុត​ចូល​ច្រើន​ជាង​គេ​បាន​៤០០ ០០០ រៀល៕

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ផ្ដល់ឱ្យ