Juanfran៖ “ច្បាស់​ណាស់ Ballon d’Or ​គួរ​តែ​បាន​ទៅ​ Griezmann”

Juanfran ​ខ្សែ​ការពារ​ក្រុម​ Atletico Madrid ​បាន​លើក​ឡើង​ថា ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ Antoine Griezmann ​គួរ​តែ​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​កំពូល​លើ​ពិភពលោក​ Ballon d’Or ​​​មិន​មែន​ Lionel Messi ឬ Cristiano Ronaldo នោះ​ទេ។

 

Juanfran៖ “ច្បាស់​ណាស់ Ballon d’Or ​គួរ​តែ​បាន​ទៅ​ Griezmann”

Juanfran ​ខ្សែ​ការពារ​ក្រុម​ Atletico Madrid

 

Messi និង​ Ronaldo ​ឈ្នះ​ពាន​ Ballon d’Or ​​​ជា​បន្ត​បន្ទាប់​ តាំង​ពី​ Kaka ឈ្នះ​លើក​ចុង​ក្រោយ​ឆ្នាំ​២០០៧​មក។ ប៉ុន្តែ​ Juanfran ​​យល់​ថា Griezmann ​​ដែល​ជាប់​ជា​កីឡាករ​លេង​ល្អ​បំផុត​​នៅ​ Euro 2016 (Player of the Tournament at Euro 2016) ​គួរ​តែ​ឈ្នះ​​ពាន Ballon d’Or ឆ្នាំ​២០១៦។

 

Juanfran៖ “ច្បាស់​ណាស់ Ballon d’Or ​គួរ​តែ​បាន​ទៅ​ Griezmann”

Antoine Griezmann ខ្សែ​បម្រើ​ក្រុម​ Atletico Madrid

 

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​ដល់​ El Larguero ថា៖ “ខ្ញុំ​ដឹង​ថា អ្នក​នឹង​សួរ​ខ្ញុំ​ ថា​តើ​កីឡាករ​ណា​ល្អ​បំផុត​លើ​ពិភពលោក? ប៉ុន្តែ​ប្រពន្ធ​របស់​ខ្ញុំ​ បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​និយាយ​ថា នរណា​ម្នាក់​ល្អ​ជាង​នរណា​ទេ។ សម្រាប់​ខ្ញុំ​ កីឡាករ​ល្អ​បំផុត​គឺជា​របស់​យើង។ Ballon d’Or ​គួរ​តែ​បាន​ទៅ​លើ​ Griezmann។ ​វា​ច្បាស់​ណាស់”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal