តារាកំប្លែង វ៉ាន់ នីឡា ដឹកដៃគូដណ្តឹងទៅវត្តនៅតាកែវ!

ទោះបីជាមានការងាររវល់ច្រើន តែតារាកំប្លែង វ៉ាន់ នីឡា បានចំណាយពេលនាំគូដណ្តឹងទៅវត្ត នៅក្នុង ថ្ងៃកាន់បិណ្ឌទីបួននេះ នៅខេត្តតាកែវ។មានការសរសើរថា ទោះបីជាមានវ័យក្មេង តែវ៉ាន់ នីឡា ចេះធ្វើបុណ្យ ទានគួរអោយសរសើរ ។

តារាកំប្លែង វ៉ាន់ នីឡា ដឹកដៃគូដណ្តឹងទៅវត្តនៅតាកែវ!

ចាប់តាំងពីបិណ្ឌទីមួយរហូតដល់បិណ្ឌទីបួននេះ គេសង្កេតឃើញតារាជាច្រើនបាននាំគ្នាទៅវត្ត។ដោយ ឡែកតារាកំប្លែង វ៉ាន់ នីឡា ក៏បាននាំគូស្នេហ៍ទៅវត្តនៅក្នុងថ្ងៃនេះដែរ។តែពួកគេបាននាំគ្នាទៅវត្តនៅក្នុង ខេត្តតាកែវ ដែលជាស្រុកកំណើត លោក រង្សី ជាគូដណ្តឹងរបស់នាង។ ក្នុងនោះក៏មានការសរសើរថា វ៉ាន់ នីឡា តុបតែងខ្លួនបានសក្តិសមទៅតាមពេលវេលា ។

អ្វីដែលកត់សំគាល់នោះ ទោះបីជាមានការងាររវល់ច្រើនក្តី តែ វ៉ាន់ នីឡា តែងតែចំណាយពេលជាមួយគូស្នេហ៍ ពេលខ្លះពួកគេនាំគ្នាដើរកំសាន្តនៅតាមបណ្តារខេត្តនានា ។ ពេញរូប ពេញរាង វ៉ាន់ នីឡា កាន់តែមានទីផ្សារនៅក្នុងការងារសិល្បៈមិនថា កំប្លែង ការថតរឿងនិង ពិធីការិនីនោះទេ។ ថ្មីៗនេះ នាងក៏បានលេចមុខនៅក្នុងស្ប៉តពាណិជ្ជកម្មផងដែរ ។ ក្រៅពីការងារសិល្បៈ វ៉ាន់ នីឡា ក៏ជាអ្នកលក់ម្ស៉ៅនិងឡេនៅតាមអនឡាញដែរ ៕ ចេនី

ប្រភព៖ pmhotnews


តារាកំប្លែង វ៉ាន់ នីឡា ដឹកដៃគូដណ្តឹងទៅវត្តនៅតាកែវ!

​អតីតមិត្តស្រី Wallace Huo យំស្ទើរសន្លប់ពេលដឹងមិត្តភ័ក្តិជិតស្និទ្ធសម្លាប់ខ្លួន

តារាកំប្លែង វ៉ាន់ នីឡា ដឹកដៃគូដណ្តឹងទៅវត្តនៅតាកែវ!

​អស់ពី Zac Efron, Taylor Swift ល្បីថាងាកមកចាប់អារម្មណ៍ Lee Minho វិញម្តង