អាមេរិក​សម្ពោធ​មជ្ឈមណ្ឌល CESAIN ដែល​សម្រួល​ដល់​ការស្រាវជ្រាវ​កសិកម្ម និង​ការអប់រំ​នៅ​កម្ពុជា​ និពន្ធដោយ : ថ្មីៗ       September-21-2016, 9:39 am         219

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក​សម្ពោធ​មជ្ឈមណ្ឌល CESAIN ដែល​សម្រួល​ដល់​ការស្រាវជ្រាវ​កសិកម្ម និង​ការអប់រំ​នៅ​កម្ពុជា​លោកឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំកម្ពុជា William Heidt​លោក​ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា William Heidt នឹងចូលរួម​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ឧត្តមភាព នៃ​ប្រពលវប្បកម្ម​កសិកម្ម​ស​ម​ស្រប និង​អាហារូបត្ថម្ភ (CESAIN)  នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា មជ្ឈមណ្ឌល​នេះ​នឹង ជួយ​ឲ្យ​វិស័យ​ឯកជន​មានគំនិត​ជឿនលឿន​ថ្មីៗ សម្របសម្រួល​ដល់​ការ​ស្រា​ជ្រាវ​កសិកម្ម ការអប់រំ និង​បណ្តុះបណ្តាល ជំរុញ​ការកសាង​សមត្ថភាព​របស់​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន តាមរយៈ​ការលើកកម្ពស់​ការសហកា​រ និង​ការចែករំលែក​ចំណេះដឹង​គ្នា​។

​មជ្ឈមណ្ឌល​នេះ ដឹកនាំ​ដោយ​សាកលវិទ្យាល័យ Kansas State University  សហការ​ជាមួយ​សាកលវិទ្យាល័យ​ដទៃទៀត នៅ​សហរដ្ឋអាមេរិក​៕