ស្ថានទូត​ឥណ្ឌូនេស៊ី​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​កោះ​ពេ​ជ្រ​បី​ថ្ងៃ​ និពន្ធដោយ : ថ្មីៗ       September-21-2016, 9:59 am         125

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ស្ថានទូត​ឥណ្ឌូនេស៊ី​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​កោះ​ពេ​ជ្រ​បី​ថ្ងៃ​​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ផង​នោះ នឹង​រៀបចំ​កម្មវិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍ នៅ​កោះ​ពេ​ជ្រ​ក្នុង​រយៈពេល ៣​ថ្ងៃ​ចាប់​ពីថ្ងៃ​សុក្រ ទី ២៣ ដល់​ថ្ងៃអាទិត្យ​ទី ២៥ ខែកញ្ញា​នេះ​។

​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម​និង​ទេសចរណ៍​រយៈពេល​៣​ថ្ងៃ នៅ​មជ្ឈមណ្ឌល​កោះ​ពេ​ជ្រ​នៅ​អាគារ A​។ កម្មវិធី​នេះ​នឹង​ចាប់ពី​ផ្តើម​ពីថ្ងៃ​សុក្រ​ទី ២៣​កញ្ញា ដល់​ថ្ងៃអាទិត្យ​ទី ២៥​ខែកញ្ញា​ឆ្នាំ ២០១៦ ចាប់ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង​៩​យប់​។​

​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ ផលិតផល​ជាច្រើន​នឹងត្រូវ​ដាក់តាំង​បង្ហាញ​ក្នុងនោះ​មាន ផលិតផល​សិប្បកម្ម​, គ្រឿងសំអាង ,​ថ្នាំពេទ្យ​, សំលៀកបំពាក់​, ភេសជ្ជៈ , គ្រឿង​កែវ​, សម្ភារប្រើប្រាស់​ក្នុងផ្ទះ, សម្ភារ​ការិយាល័យ​,​សម្ភារ​សំណង់ និង​ម្ហូបអាហារ​ជាដើម​ផង​។ ហើយ​ក្នុង​រយៈពេល​បី​ថ្ងៃនៃ​កម្មវិធី​ពិព័រណ៍​នេះ​ក៏មាន​ការប្រគំតន្ត្រី និង​ចាប់ឆ្នោត​ផ្សងសំណាង​យក​រង្វាន់​ផងដែរ​៕