Terry ប្រធានក្រុមតោខៀវ Chelsea បានចូលហ្វឹកហាត់វិញហើយ(មានវិដេអូ)

បន្ទាប់ពីរបួសជើង ខ្សែការពារជើងចាស់ របស់ Chelsea បានវិលត្រលប់មកវិញ ហើយបន្តការហាត់នៅក្លឹប Cobham ដោយសារតែអវត្តមាន ក្នុងជំនួបជាមួយ Liverpool ហើយទទួលបរាជ័យ ។

ft-img-template

ប្រធានក្រុមតោខៀវ John Terry បានវិលត្រឡប់ទៅហ្វឹកហាត់វិញកាលពីថ្ងៃចន្ទ ខណៈដែលលោកបានសំរាក និងព្យាបាលរបួសជើង ។
កីឡាករជើងចាស់រូបនេះ បានជួយអោយ Chelsea ស្មើ Swansea City ក្នងលទ្ធផល 2-2 ហើយខកខានមិនបានចូលប្រកួត ជាមួយ Liverpool ក៏ចាញ់ក្នងលទ្ធផល 2-1 ។

ft-img-template

លោក Antonio Conte មានអារម្មណ៍ថាក្រុមរបស់គាត់បរាជ័យដោយសារ តែមិនមានវត្តមានរបស់លោក Terry , នៅថ្ងៃអង្គារនេះ ទោះបីជាការប្រកួតជាមួយ Leicester City នៅ EFL Cup លោកត្រូវបានដាក់់នៅ ខាងក្រៅក៏ដោយ តែយ៉ាងហោចណាស់ ក៏លោកអាចជួយបានខ្លះដែរ ។

លោក Terry បានបង្ហោះរូបភាពមួយសន្លឹក ទៅទំព័រ Instagram របស់គាត់ ពីការហ្វឹកហាត់ ជាមួយសមាជិក និង គ្រូបង្វឹក របស់តោខៀវ នេះ ។
អតីតគ្រូបង្វឹកក្រុមអ៊ីតាលីលោក Conte បាននិយាយ ថា : ខ្ញុំគិតថា ពួកយើងបានខក ក្នុុងការរៀបចំការលេងរបស់ Terry នៅក្នុង ស្ថានភាពជាក់ស្តែង , Free-Kick និងការចែកបាល់ផ្សេងៗ អ្នកត្រូវតែធ្វើដោយការយកចិត្តទុកដាក់បំផុត ៕

សូមទស្សនាវិដេអូ Chelsea 2-2 Swansea City

The post Terry ប្រធានក្រុមតោខៀវ Chelsea បានចូលហ្វឹកហាត់វិញហើយ(មានវិដេអូ) appeared first on CamboSport.