Chelsea និង Liverpool ឡើង​ជុំ​ទី​៤ នៃ​ពាន​រង្វាន់ Capital One Cup ខណៈ​ដែល Everton ហាល​អាវ (មានវិដេអូ)

(ក្រុងឡុងដ៍)៖ ក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool បានដឹកដៃគ្នាឡើងជុំទី៤ នៃពានរង្វាន់លំដាប់ទី ៣ អង់គ្លេស Capital One Cup បន្ទាប់ពីទម្លាក់គូប្រកួតរៀងៗខ្លួនយប់មិញនេះ អភ័ព្វតែម្ចាស់ផ្ទះ Everton បានហាល អាវបាត់ហើយ ក្រោយចាញ់ Norwich City ២-០ ដោយ​មិន​នឹក​ស្មាន​ដល់​។

389ED03E00000578-0-image-a-17_1474398284699

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា Chelsea បានបញ្ចប់ទៅដោយលទ្ធផលស្មើ ២-២ ក្នុងនាទីពេញម៉ោង ៩០​នា​ទី ដែល​ជា​ការ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Gary Cahill និងមិត្តរួមក្រុម Cesar Azpilicueta នៅ​នា​ទី​ទី​៤៥ និង​នា​ទី​ទី​៥០ ដែល​ជា​គ្រាប់​វាយ​បក​តាម​បាន​ស្មើ មុន​ពេល​កីឡាករ​ខ្សែ​បម្រើ​ជប៉ុន Shinji Okazaki រក​បាន​ទាំង​២​គ្រាប់​នៅ​នា​ទី​ទី​១៧ និង ៣៤។

389FE15100000578-3799007-image-a-91_1474405176807 (1)

តែយ៉ាងណាមិញ សម្រាប់កីឡាករ Cesc Fabregas ដែលត្រូវបានគ្រូបង្វឹកលោក Antonio Conte ដាក់ចូលលេងលើកទី១ ក្នុងក្លឹប Chelsea នៅរដូវកាលថ្មីនេះ រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទីទីបន្ថែម ១៥នាទី ២ដង នៅត្រឹមនាទីទី៩២ និងនាទីទី៩៤ នៅក្នុងពហុកីឡដ្ឋាន King Power ដើម្បីជូនដំណើរក្រុមជើងឯក Premier League នៃរដូវកាលមុន១នេះ ហាលអាវត្រឹមជុំទី៣នេះ៕

389F042900000578-0-image-a-29_1474399650316

389EEDB200000578-3799007-image-a-31_1474400635119

389ED81200000578-0-image-a-14_1474398262573

សូមទស្សនាវិដេអូ​ Highlight

ប្រភពពី khmertalking

The post Chelsea និង Liverpool ឡើង​ជុំ​ទី​៤ នៃ​ពាន​រង្វាន់ Capital One Cup ខណៈ​ដែល Everton ហាល​អាវ (មានវិដេអូ) appeared first on CamboSport.