ប្រហែសណាស់! រវល់តែចុចទូរស័ព្ទ បើករថយន្តកិនពីលើក្មេងៗ (មានវីដេអូ)

ចិន៖ ថ្មីៗនេះវីដេអូឃ្លីបដ៏គួរឲ្យរន្ធត់មួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនទូទៅ ជាពិសេសអ្នកនិយមលេង បណ្តាញសង្គមតែម្តង បន្ទាប់ពីនារីម្នាក់មានការធ្វេសប្រហែសខ្លាំង ដោយមិនយកចិត្តទុកដាក់ក្នុងការបើកបរ រវល់គិតតែរឿងទូរស័ព្ទ បណ្តាលឲ្យជិះរថយន្តកិនក្មេងៗតែម្តង។

ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃសៅរ៍កន្លងទៅ ស្ថិតនៅទីតាំងចំណតរថយន្ត ក្នុងទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន។ តាមរយៈការពិនិត្យមើល វីដេអូដេអូឃ្លីប ពីកាម៉េរាសុវត្ថិភាពគេឃើញថា ក្មេងៗមានគ្នា៣នាក់ នាំគ្នាអង្គុយលេងនៅទីតាំងកើតហេតុ (ចំណតរថយន្ត) ខាងលើ រំពេចនោះស្រាប់តែមានរថយន្តមួយគ្រឿង បើកយឺតៗបុក កិនពីលើតែម្តង។

ប្រភពបានឲ្យដឹងថា ភ្លាមៗនោះដែរ នារីដែលជាជនបង្កហេតុ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនផងដែរ។ តាមរយៈសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យ មានរឿងហេតុបែបនេះកើតឡើង ក៏ដោយសារតែនារីបង្កហេតុខាងលើនេះ រវល់តែចុចទូរស័ព្ទរបស់នាងខ្លាំងពេក ទើបមិនបានមើលមុខក្រោយឲ្យបានច្បាស់លាស់ មុនពេលចូលចតរថយន្ត។

ប៉ុន្តែសំណាងល្អ ក្រោយពេលកើតហេតុ ក្មេងៗរងគ្រោះទាំងបីនាក់ ត្រូវបានប្រញាប់ប្រញាល់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយមិនមានរងរបួសអ្វីធ្ងន់ធ្ងរខ្លាំង ប៉ះពាល់ដល់អាយុជីវិតឡើយ។

ស្របពេលជាមួយគ្នានេះ អ្នកនិយមលេងបណ្តាញសង្គម Weibo ជាច្រើននៅចិនបានរិះគន់ និងដាក់កំហុសលើឪពុកម្តាយរបស់ក្មង ដែលមិនបានយកចិត្តទុកដាក់ មើលកូនៗរបស់ពួកគេផងដែរ។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់សរសេរថា «កំហុសដ៏ធ្ងន់នោះ គឺឪពុកម្តាយទៅវិញទេ ដែលបណ្តោយឲ្យកូនរបស់ខ្លួន មកលេងនៅកន្លែង ចំណតរថយន្តយ៉ាងដូច្នេះ»។ ខណៈអ្នកឯទៀតនិយាយថា «និយាយដោយស្មោះ បើទោះបីជានារីខាងលើនេះមិនសម្លឹងមើល ឬលេងទូរស័ព្ទរបស់នាងទេ វាក៏មិនប្រាកដដែរ ដែលថានាងអាចមើលឃើញក្មេងៗទាំងអស់នោះ។ ដូច្នេះឪពុកម្តាយគួរតែយកចិត្តទុកដាក់ ឬត្រូវមានទំនួលខុសត្រូវឲ្យបានច្រើន ចំពោះកូនៗរបស់ពួកគេ» ៕ 

ទស្សនាវីដេអូ៖

ប្រភព ៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។ វីដេអូរន្ធត់ មិនគួរឲ្យជឿមួយ បានបង្ហាញពីសកម្មភាពរថយន្តមួយគ្រឿង កិនក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ អត់ស្លាប់។

បើតាមប្រភពព័តមាន បានឲ្យដឹងថា​ ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវមួយកន្លែង ស្ថិតក្នុងទីក្រុង Nanjing ប្រទេសចិន កាលពីថ្ងៃទី៩ មីនា ហើយទើបតែត្រូវបានបង្ហោះចូល ក្នុងបណ្តាញទំនាក់ទំនងសង្គម កាលពីពេលថ្មីៗនេះ បង្កឲ្យមានការភ្ញាក់ផ្អើល ចុចមើលយ៉ាងច្រើនផងដែរ។

ដំបូងឡើយ​ គេឃើញថា ក្មេងប្រុសនោះ​ រត់លេងនៅផ្លូវខាងមុខផ្ទះ ចៃដន្យក៏ជំពប់ជើងដួល ហើយក៏ត្រូវបានឡានកិនតែម្តង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្មេងប្រុសរងគ្រោះ បានក្រោកឈរ ងើបឡើងវិញជាធម្មតា ហាក់ដូចគ្មានរឿងអី្វកើតឡើងយ៉ាងដូច្នោះ។

គួរបញ្ជាក់ដែលថា បច្ចុប្បន្នប៉ូលិសក៏កំពុងធ្វើការស៊ើបអង្កេត ស្វែងរកចាប់ខ្លួនម្ចាស់រថយន្ត បង្កហេតុផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រហែសណាស់! រវល់តែចុចទូរស័ព្ទ បើករថយន្តកិនពីលើក្មេងៗ (មានវីដេអូ)

ប្រហែសណាស់! រវល់តែចុចទូរស័ព្ទ បើករថយន្តកិនពីលើក្មេងៗ (មានវីដេអូ)