ទិញទឹកអប់ម៉ាក Victorinox មួយដបតម្លៃ ១ដុល្លារ?

ភ្នំពេញ៖ មិនត្រឹមតែទឹកអប់ម៉ាក Victornox ប៉ុណ្ណោះទេ កាបូបស្ពាយក្រោយម៉ាក Victorinox ក៏មានតម្លៃ ១ដុល្លារដូចគ្នា។

ក្រោយពីដាក់តាំងលក់ នូវម៉ាកល្បីៗមួយចំនួនរបស់ហាង Central Mall នៅផ្សារទំនើបអ៊ីអនកន្លងមក បានសង្កេតឃើញថាម៉ាក Victorinox បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ហើយមិនតែប៉ុណ្ណោះមានអតិថិជនជាច្រើននាក់បានសំណូមពរឲ្យហាង Central Mall ធ្វើកម្មវិធីបញ្ចុះតម្លៃទៅលើម៉ាក Victorinox បន្តទៀត។

តម្រូវតាមសំណូមពររបស់អតិថិជនហាង Central Mall បានរៀបចំ Promotion ពិសេស សម្រាប់អ្នកគាំទ្រម៉ាក Victorinox ដោយអ្នកគ្រាន់តែទិញទឹកអប់មួយដបតម្លៃ ១ដុល្លារ ក្រោយពីទិញនាឡិកាមួយគ្រឿងម៉ាក Victorinox។ ចំពោះកាបូបស្ពាយក្រោយ លោកអ្នកក៏ចំណាយតែ ១ដុល្លារដូចគ្នា បន្ទាប់ពីទិញសម្លៀកបំពាក់ម៉ាក Victorinox។ Promotion ពិសេសមួយនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ខែកញ្ញា រហូតដល់ថ្ងៃ២១ ខែតុលា ឆ្នាំ២០១៦ ហើយមានការដាក់លក់នៅក្នុងហាង Central Mallផ្ទាល់តែម្តង។

គួររំលឹកផងដែរថា ហាង Central Mall បានធ្វើឲ្យមហាជនមានការពេញចិត្ត និងជឿជាក់យ៉ាងមុតមាំ ព្រោះថាគ្រប់ម៉ាកផលិតផលទាំងអស់ សុទ្ធតែពិតប្រាកដ គ្មានការក្លែងបន្លំម៉ាកអ្វីនោះទេ។ អ្វីដែលកាន់តែពិសេស នៅក្នុងហាង Central Mall ប្រមូលផ្តុំ សុទ្ធម៉ាកល្បីៗ ដូចជា ម៉ាក Victorinox , Samsonite, Samsonite Red, American Tourister, Tactical 5.11, និងម៉ាកThe North Face សុទ្ធសឹងជាផលិតផលសុទ្ធ មានគុណភាពល្អ និងផ្តល់ការធានា។ ការអញ្ជើញមកទិញទំនិញនៅហាង Cetnral Mall ផ្តល់ភាពងាយស្រួលដល់អ្នក ដោយមិនចាំបាច់ចំណាយថវិការ ច្រើនលើសាហ៊ុយទៅដើរទិញទំនិញពីបរទេស ។

បើប្រិយមិត្តមានចំណាប់អារម្មណ៍ ចង់ប្រើប្រាស់ជាមួយនឹង ម៉ាកផលិតផលសុទ្ធល្អ អាចរកបាននៅហាង Central Mall ដែលមានអាស័យដ្ឋាន ងាយស្រួលរកបំផុត គឺនៅកាច់ជ្រុង ខាងលិចផ្សារធំថ្មី ឬក៏អាចទាក់ទង តាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០ ឬហ្វេសប៊ុក Central Mall- Phnom Penh និង Instagram Centralmall_Phnompenh ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទិញទឹកអប់ម៉ាក Victorinox មួយដបតម្លៃ ១ដុល្លារ?

ទិញទឹកអប់ម៉ាក Victorinox មួយដបតម្លៃ ១ដុល្លារ?

ទិញទឹកអប់ម៉ាក Victorinox មួយដបតម្លៃ ១ដុល្លារ?

ទិញទឹកអប់ម៉ាក Victorinox មួយដបតម្លៃ ១ដុល្លារ?