ការ​ពិត​នៃ​ការ​បែក​គ្នា​របស់ Justin Bieber និងSofia 

តារា​វ័យ​ក្មេង​ទាំង​ពីរ ​​Justin Biebeនិង​ម៉ូដែល​ Sofia Richie ទើប​តែ​ដើរ​ដល់​ផ្លូវ​បំបែក បន្ទាប់​ពី​ស្រឡាញ់​គ្នា​បាន​៦​សប្ដាហ៍ ខណៈ​ថ្មី​ប្រភព​ជិតស្និទ្ធ​បាន​​ទម្លាយ​ពី​ការ​ដាច់​គ្នា​ថា ព្រោះ Justin មិន​​ចង់​មាន​ទំនាក់ទំនង​អ្វី​ទាំង​អស់។

 

ការ​ពិត​នៃ​ការ​បែក​គ្នា​របស់ Justin Bieber និងSofia 

 

តារា​ចម្រៀង​វ័យ​២២​ឆ្នាំ​​ហាក់​មាន​អារម្មណ៍​​ក្ដៅ​ធុញថប់​ ពេល​ស្ថិត​ក្នុង​ចំណង​ស្នេហ៍​ជាមួយ Sofia ទើប​គេ​សម្រេច​ដើរ​ចេញ។ មួយ​វិញ​ទៀត​ ​​Justin ដែល​បាន​លុប​គណនី​បណ្ដាញ​ instagram ក្រោយ​បង្ហោះ​រូប​ជាមួយ​អតីត​មិត្ត​ស្រី Sofia និង​មាន​បញ្ហា​ផ្សេង​ៗ​ជាមួយ​អ្នក​គាំទ្រ​និង​ Selena Gomez ថា​ ចង់​នៅ​ម្នាក់​ឯង​ធម្មតា​ៗ។

 

ប្រភព​ជិត​ដិត​ម្ចាស់​បទ “Love Yourself” បាន​ប្រាប់​ទៅ​កាន់​  E! Online ថា​៖” Justinនិង Sofia មិន​ដែល​មាន​ស្នេហា​ផ្លូវការ​ជាមួយ​គ្នា​ទេ ប៉ុន្តែ​គ្រាន់​តែ​មាន​ការ​ដើរលេង​និង​បង្កើត​ភាព​សប្បាយ​​ជាមួយ​គ្នា​ធម្មតា​ៗ​ប៉ុណ្ណោះ។ វា​ពិត​ជា​មាន​សម្ពាធ​​ធ្ងន់ធ្ងរ​​ពេល​នៅ​ជាមួយ Sofia ព្រោះ​ Biebeមិន​ទាន់​ចង់​មាន​ទំនាក់ទំនង​អ្វី​នោះ​ទេ​​នៅ​ពេល​នេះ”៕

 

ការ​ពិត​នៃ​ការ​បែក​គ្នា​របស់ Justin Bieber និងSofia 

រូបភាពផ្ដល់សិទ្ធិដោយ Reuter

 

ចុចអាន៖Justin Bieber និងSofia ចែក​ផ្លូវ​គ្នា​ បន្ទាប់​ពី​ផ្អែមល្ហែម​៦​សប្ដាហ៍

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail
​​​