​រឿង “ស្រទន់​មន្ត​ស្នេហ៍” កំពុង​សម្លឹង​តារា Original Song

លោក មាស រស្មី ក្រុម​ការងារ​ផលិត​រឿង “ស្រទន់​មន្ត​ស្នេហ៍” បាន​ឲ្យ​ដឹង​ថា​ ខ្សែភាពយន្ត​ខ្នាត​ធំ​នេះ នឹង​មាន​និពន្ធចម្រៀង Original បី-បួន​បទ​។ ដូច្នេះ​ហើយ បច្ចុប្បន្ន​កំពុង​សម្លឹង​រក​តារា Original Song ធ្វើឲ្យ​សាច់​រឿង​កាន់តែ​ថ្មី​ប្លែក​ពី​រឿង​ភាគ​ដទៃ។

 

​រឿង “ស្រទន់​មន្ត​ស្នេហ៍” កំពុង​សម្លឹង​តារា Original Song

 

មាស រស្មី ដែល​មាន​តួនាទី​ជា line producer របស់ studio 4 បាន​ឲ្យ​ដឹង​ថា​ លោក​កំពុងតែ​សង្កេត​​លើ​តារា​ចម្រៀង Original មួយ​ចំនួន​ ដើម្បី​ឲ្យ​ពួកគេ​និពន្ធ និង​ច្រៀង​សម្រាប់​រឿង​ភាគ​នេះ។ “ពេល​នេះ​បង​មាន​គម្រោង​​នៅ​ក្នុង​ដៃ​ហើយ ហើយ​ក៏​កំពុងតែ​សម្លឹង​មើល​តារា​ក្មេង​ៗ​ដែល​មាន​សមត្ថភាព​ផលិត Original song ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍” ។”

 

លោក​បន្ត​ថា “ស្រទន់​មន្ត​ស្នេហ៍” គឺជា​រឿង​ប្រលោមលោក​ដ៏​ល្បី ដូច្នេះ​ហើយ​ពេល​ផលិត​ជា​រឿង​ភាគ​ ត្រូវ​តែ​​មាន​អ្វី​ដែល​ពិសេស​ៗ​ជូន​ដល់​អ្នក​ទស្សនា ជាពិសេស​ គឺ​ចម្រៀង​ថ្មី​​ និពន្ធ​ឡើង​ដោយ​​កូន​ខ្មែរ​ពោរពេញ​​គំនិត​​បង្កប់​ដោយ​អត្ថន័យមិន​​ចម្លង​ពី​គេ។ “បង​ប្រហែល​ជា​តម្រូវ​ឲ្យ​មាន Original song បី បួន​បទ​សម្រាប់​រឿង​នេះ។ តែ​ចាំ​មើល​បន្ត​សិន ព្រោះ​នេះ​ជា​ជំហាន​បន្ទាប់​ពី​ការ​ថត​រឿង​”។

 

ក្រៅពី Original song ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍” ក៏​នឹង​មាន​បង្ហាញ​ពី​សំលៀកបំពាក់​ស្រស់​ស្អាត​ជាច្រើន ដែល​ច្នៃ​ដោយ​ក្រុម​ជំនាញ​ៗ​របស់​ក្នុង​ប្រទេស​កម្ពុជា៕

 

អត្ថបទ៖ទ្រី រ៉ាវី