លោក ហ៊ុន សែន ជាអ្នក​បញ្ជា​​ឱ្យ​​​ចល័ត​​​​​​​​​​​​​​​ទ័ព​​​​​​​​​​​​ព័ទ្ធ​​​​​​ជុំ​​​វិញ​​​​​​ទីស្នាក់​​​ការ​​​កណ្តាល​​​​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ

អំឡុងសុន្ទរកថាកាលពីម្សលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹង “កម្ចាត់ចោល” អ្នកប្រឆាំងដែលហ៊ានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយក្នុងនោះលោកក៏បានប្រកាសដែរថា លោកជាអ្នកបញ្ជាដោយផ្ទាល់ឱ្យយោធាចល័តជុំវិញទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិកាលពីចុងខែមុន។ ក្នុងពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន មានប្រសាសន៍ថា លោកបានបញ្ជាពីប្រទេសសិង្ហបុរី ឱ្យយោធាធ្វើសមយុទ្ធដើម្បីសាកល្បងសមត្ថភាពបញ្ជារបស់លោកតាមប្រព័ន្ធទូរស័ព្ទ។ លោកមានប្រសាសន៍ថា “ខ្ញុំចង់ដឹងប្រតិកម្មកម្លាំង។ ខ្ញុំបញ្ជា ៣៦នាទី កម្លាំងទាំងជើងទឹក ទាំងគោក និងអាកាសចេញដំណើរបាន”។ កាលពីថ្ងៃទី៣១ ខែសីហា ឧទ្ធម្ភាគចក្រយោធាចំនួនប្រាំគ្រឿង អូប័រប្រាំគ្រឿង និងរថយន្តដឹកទាហានពាក់របាំងមុខ និងប្រដាប់ដោយអាវុធត្រូវបានចល័តព័ទ្ធជុំវិញទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ  ក្នុងខណ្ឌមានជ័យ ពីរថ្ងៃបន្ទាប់ពីយោធានិយាយថា ខ្លួននឹង “ធានា” ការចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ប្រសិនបើមានការស្នើសុំ។ លោក កឹម សុខា ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែកាលពីដើមខែនេះ បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សនេះចាប់តាំងពីខែឧសភាមក ដើម្បីគេចពីសមត្ថកិច្ច។ លោក ហ៊ុន សែន ថ្លែងថា ការចល័តទ័ពនេះគឺជាសមយុទ្ធប្រឆាំងភេរវកម្ម ហើយគ្មានបំណងបំភិតបំភ័យគណបក្សសង្គ្រោះជាតិទេ ដោយគូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធមិនបានចូលទៅក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សនេះឡើយ។ លោកលើកឡើងថា “រាជរដ្ឋាភិបាលនៅក្នុងតំណែង មានសិទ្ធិនឹងបញ្ជាធ្វើសមយុទ្ធគ្រប់ពេលទាំងអស់។ ចុះបើមានភេរវកម្មកើតឡើង តើកម្លាំងអាខ្លះ មួយទៅលិចមួយទៅកើត?”។ ការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រីហាក់ផ្ទុយស្រឡះពីការអត្ថាធិប្បាយរបស់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិដែលបានលើកឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីការធ្វើសមយុទ្ធនេះថា […]

The post លោក ហ៊ុន សែន ជាអ្នក​បញ្ជា​​ឱ្យ​​​ចល័ត​​​​​​​​​​​​​​​ទ័ព​​​​​​​​​​​​ព័ទ្ធ​​​​​​ជុំ​​​វិញ​​​​​​ទីស្នាក់​​​ការ​​​កណ្តាល​​​​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ appeared first on The Cambodia Daily.