សម្តេចតេជោ ហ៊ុន សែន ផ្ដល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A ទាំង ៤០៥ នាក់

6 Videos


សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបសំណេះសំណាលជាមួយនឹងសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ឆ្នាំ ២០១៦ ទាំងអស់ចំនួន ៤០៥ នាក់ នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៦ នេះ នៅវិមានសន្តិភាព ។

សម្តេចតេជោ ហ៊ុន សែន ផ្ដល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A ទាំង ៤០៥ នាក់

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានផ្ដល់រង្វាន់ដល់ប្អូនៗសិស្សនិន្ទេស A ក្នុងម្នាក់ៗទទួលបានទូរស័ព្ទសាមសុងថេបផ្លេត (Samsung Tablet) មួយគ្រឿង និង មានភ្ជាប់ស៊ីមកាតប្រើអ៊ីនធឺណិតអត់គិតថ្លៃរយៈពេល ៣ ខែ ដែលជាអំណោយរបស់ឧកញ៉ា លាង ឃុនកាក់ប្រាក់ស្លឹងទុកជាអនុស្សាវរីយ៍ ១ និង ថវិកា ២ លានរៀល ។

សម្តេចតេជោ ហ៊ុន សែន ផ្ដល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A ទាំង ៤០៥ នាក់

ដោយឡែក នាយកសាលា ដែលមានសិស្សជាប់និទ្ទេស A ទទួលបានកាក់ប្រាក់ស្លឹងជាអនុស្សាវរីយ៍ ១ និងថវិកា ១ លានរៀល ។ ចំណែកឯវិទ្យាល័យដែលមានសិស្សជាប់និទ្ទេស A ទទួលបានថវិកាឧបត្ថម្ភចំនួន ៣ លានរៀលពីសម្ដេច ហ៊ុន សែនផងដែរ ។

សម្តេចតេជោ ហ៊ុន សែន ផ្ដល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A ទាំង ៤០៥ នាក់

ជាចុងក្រោយសម្ដេចតេជោ ហ៊ុនសែន ក៏បានថ្លែងអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា មន្ទើរអប់រំ មាតាបិតា ប្អូនៗសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះ ហើយសម្ដេចក៏សង្ឃឹមថា ថ្ងៃណាមួយនឹងមានប្អូនៗមួយចំនួនបានមកធ្វើការនៅវិមានសន្ដិភាពនេះផងដែរ ៕ BeBe

សម្តេចតេជោ ហ៊ុន សែន ផ្ដល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A ទាំង ៤០៥ នាក់សម្តេចតេជោ ហ៊ុន សែន ផ្ដល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A ទាំង ៤០៥ នាក់សម្តេចតេជោ ហ៊ុន សែន ផ្ដល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A ទាំង ៤០៥ នាក់សម្តេចតេជោ ហ៊ុន សែន ផ្ដល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A ទាំង ៤០៥ នាក់សម្តេចតេជោ ហ៊ុន សែន ផ្ដល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A ទាំង ៤០៥ នាក់សម្តេចតេជោ ហ៊ុន សែន ផ្ដល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A ទាំង ៤០៥ នាក់