Samsung​ ​តេស្ត​ដំណើរ​ការ​ ​Android 7.0​ ​លើ​ ​S7/ S7Edge

Samsung​ ​ត្រូវ​គេ​ដឹង​ថា​កំពុង​ធ្វើ​តេស្ត​សាកល្បង​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​របស់​ ​Google​ ​គឺ​ ​Android​ ​7.0​ ​នៅ​លើ​ស្មាតហ្វូន​ ​Galaxy S7 និង S7Edge។

 

Samsung​ ​តេស្ត​ដំណើរ​ការ​ ​Android 7.0​ ​លើ​ ​S7/ S7Edge

 

ក្នុង​នោះ​ ​Samsung​ ​មិន​ទាន់​ប្រកាស​ផ្លូវ​ការ​ជា​មួយ​ពេល​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android 7.0​ ​នៅ​លើ​ ​S7 និង S7Edge​ ​ជា​សាធារណៈ​នៅ​ឡើយ​ ​ប៉ុន្តែ​គេ​ជឿ​ថា​អាច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ដោយ​ឡែក​ប្រភព​ដដែល​បង្ហាញ​ថា​មិន​មាន​ស្មាតហ្វូន​ ​Samsung​ ​ច្រើន​ម៉ូដែល​ទេ​ ដែល​អាច​ទទួល​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android 7.0​ ​ដោយ​ស្វ័យប្រវត្តិ​ ​ខណៈ​ដែល​មាន​តែ​ ​Galaxy Note 7​ ​ប៉ុន្តែ​ដែល​មាន​ប្រើ​ជា​ផ្លូវការ។

 

គួរ​ដឹងផងដែរ​ថា​ Android 7.0​ ជាប្រព័ន្ធប្រតិបត្តិការ​ថ្មី ដែល Google​ អះអាង​ថា​ មានសមត្ថភាព និងមុខងារពិសេសៗជាច្រើន​ដែលសម្រាប់សម្រួលដល់ការ​ប្រើប្រាស់របស់​មនុស្សសម័យ​ថ្មី ហើយកាន់តែពិសេស Android 7.0 មានប្រព័ន្ធសុវត្ថិភាព​ខ្លាំង​ដែល​មិនទាន់មានមេរោគ ឬ Hacker ណាអាច​បំបែកបាន៕

 

Samsung​ ​តេស្ត​ដំណើរ​ការ​ ​Android 7.0​ ​លើ​ ​S7/ S7Edge Samsung​ ​តេស្ត​ដំណើរ​ការ​ ​Android 7.0​ ​លើ​ ​S7/ S7Edge

 

អាន​បន្ត​ ​៖​ Samsung ប្រកាស Update Software ថ្មី​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់ Note 7

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​gsmarena