Courtois បង្ហើប​ពី​បំណង​វិល​ទៅ​លេង​នៅ Atletico Madrid វិញ​

Thibaut Courtois បាន​បង្ហើប​ពី​បំណង​វិល​ត្រឡប់​ទៅ​លេង​នៅ​អេស្ប៉ាញ​វិញ​នៅ​ថ្ងៃ​ណា​មួយ​ដែល​កុងត្រា​របស់​គេ​ចប់​ជាមួយ​ Chelsea។

 

 Courtois បង្ហើប​ពី​បំណង​វិល​ទៅ​លេង​នៅ Atletico Madrid វិញ​Thibaut Courtois

 

អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ជនជាតិ​បែលហ្សិក​ ចំណាយ​ពេល​៣​ឆ្នាំ​ជាមួយ Atlectico Madrid ទី​ដែល​គេ​បាន​ឈ្នះ​ពាន La Liga និង​រង​ជើង​​ឯក​ Champions League មុន​ពេល​ផ្ទេរ​មក​កាន់​ក្លឹប​តោ​ខៀវ​ Chelsea។

 

យ៉ាង​ណា​ក៏​ដោយ​ក្រោយ​ទទួល​ជោគ​ជ័យ​នៅ​រដូវ​កាល​ដំបូង​ Courtois និង​កីឡាករ​ដទៃ​ទៀត​ បាន​ទទួល​នូវ​លទ្ធផល​ជូរចត់​កាល​ពី​រដូវ​កាល​មុន​ ដោយ​ត្រូវ​ខ្ទាត​ចេញ​ពី​ការ​ប្រកួត​ Champions League ហើយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ពាក់​កណ្ដាល​តារាង​នៅ Premier League។

 

 

Courtois បង្ហើប​ពី​បំណង​វិល​ទៅ​លេង​នៅ Atletico Madrid វិញ​

 

ឆ្លង​កាត់​បទពិសោធន៍​ទាំង​នោះ​កីឡាករ​វ័យ​២៤​ឆ្នាំ​បាន​និយាយ​ថា៖”នៅ​ពេល​ដែល​ខ្ញុំ​ចេញ​ពី​អេស្ប៉ាញ​ ខ្ញុំ​ដឹង​ថា​ថ្ងៃ​ណា​មួយ​នឹង​ត្រឡប់​ទៅ​ទីនោះ​វិញ​។ ខ្ញុំ​នៅ​មាន​កុងត្រា​សល់​ជា​មួយ​ Chelsea ៣​រដូវ​កាល​ទៀត។ នៅ​ឆ្នាំ​២០១៨ ជា​ឆ្នាំ​ចុង​ក្រោយ​ពេល​នោះ​ខ្ញុំ​នឹង​សម្រេច​ចិត្ត​ថា ត្រូវ​បន្ត​ ឬ​ចាកចេញ”៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun