U-19 កម្ពុជា បញ្ចប់​ទៅ​ដោយ​ចំណាត់​​ថ្នាក់​​លេខ​​៥ ក្នុង​​ពូល B បន្ទាប់​​ពី​ចាញ់​ឥណ្ឌូ​នេ​ស៊ី ៤-៣ ចុង​ក្រោយ (មានវិដេអូ))

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចអាយុក្រោម ១៩ឆ្នាំជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មនៃការប្រកួតពានរង្វាន់​យុវ​ជន​អា​ស៊ាន AFF U-19 Youth Championship 2016 នៅ​ប្រទេស​វៀត​ណាមជាផ្លូវការហើយ ដោយ​​ឈរ​​នៅ​​ចំណាត់​ថ្នាក់​លេខ​​៥ ប្រចាំ​ពូល B បន្ទាប់​ពី​បរាជ័យ​ ៤-៣ ក្រោម​ថ្វី​ជើង U-19 ឥណ្ឌូនេស៊ី ទៀត​មុន​ត្រឡប់​មក​ផ្ទះ​វិញ។

ft-img-template

លេង៥ប្រកួតសន្សំពិន្ទុក្នុងពូល B ដែលមាន៦ប្រទេសនោះ ៣ប្រកួតដំបូង កម្ពុជាធ្វើបានល្អគួរឲ្យសរសើរ បើទោះបីជាចាញ់ U-19 អូស្រា្តលី ដែលមានមាឌធំៗ និងខ្ពស់ដាច់ជាងកម្ពុជាក៏ដោយ តែក្រុមដែលមានរហស្សនាមថា «កង់ហ្គូរូ» អាចទម្លាយសំណាញ់ទីកម្ពុជា បានតែ ២-០ គ្រាប់ទី១ ដោយបាល់រញ៉េរញ៉ៃនៅពីមុខទីរបស់អ្នកចាំទី កែវ សុខសិលា និងគ្រាប់ទី២ ដោយបាល់ពិន័យ ១១ម៉ែត្រប៉េណាល់ទីនៅថ្ងៃបើកឆាកពូល B។

តែលុះចូលដល់ប្រកួតទី២ កម្ពុជា ធ្វើបានល្អមែនទែន និងរក្សាបាន Clean Sheet (មិនឲ្យគេស៊ុតចូលទី) ពេលបំបាក់ក្រុម U-19 ឡាវ រហូតដល់ទៅ ៣-០ ខណៈដែលឡាវ ១ប្រកួតដំបូងបានចាញ់ក្រុមការពារតំណែងជើងឯក U-19 របស់ថៃតែ ២-១ ប៉ុណ្ណោះ មុនកម្ពុជាទៅចាញ់ថៃ ត្រឹមលទ្ធផលទាំងប្រផិតប្រផើយ ២-១ និងអាចបំបែកកំណត់ត្រាស៊ុតចូលទីថៃផងដែរ និងធ្វើការនាំមុខ ១គ្រាប់មុនទៀតផងក្នុងប្រកួតទី៣ របស់គេ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ចូលមកដល់ប្រកួតសន្សំពិន្ទុលើកទី៤ ក្នុងពូល B កម្ពុជាលេងមិនបានល្អសោះ ពេលជួបក្រុមយុវជន U-19 របស់មីយ៉ាន់ម៉ា (ភូមា) ដោយបានបរាជ័យរហូតដល់ទៅ ៣-០ ដោយមិននឹកស្មាន និងអស់ឱកាសឡើងទៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រផងដែរ ក្រោមលទ្ធផលដ៏ជូរចត់នេះ មុនមកចាញ់ U-19 ឥណ្ឌូនេស៊ី ដែលជាក្រុមហាលអាវដូចគ្នា ត្រឹមលទ្ធផល ៤-៣ ក្នុងនាទីចុងម៉ោង ៩០+៣ ទៀតយប់មិញនេះ។

សម្រាប់ ៤ក្រុមចុងក្រោយ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ) ក្រុមលេខ១ ពូល A ម្ចាស់ផ្ទះវៀតណាម ត្រូវជួបក្រុមលេខ២ ពូល B អូស្រ្តាលី គ្រាដែលក្រុមលេខ១ ពូល B U-19 ថៃត្រូវជួបក្រុមលេខ២ ក្នុងពូល A គឺ U-19 ទីម័រខាងកើត៕

សូមទស្សនាវិដេអូ Highlight

ft-img-template

ប្រភពពី Kmhertalking

The post U-19 កម្ពុជា បញ្ចប់​ទៅ​ដោយ​ចំណាត់​​ថ្នាក់​​លេខ​​៥ ក្នុង​​ពូល B បន្ទាប់​​ពី​ចាញ់​ឥណ្ឌូ​នេ​ស៊ី ៤-៣ ចុង​ក្រោយ (មានវិដេអូ)) appeared first on CamboSport.