M150

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ សេចក្តីរាយការណ៍ឱ្យ​ដឹងថា ព្រះសង្ឃ​ចំនួន​១៥​អង្គ​ និង​ក្មេង​វត្ត​ម្នាក់​បាន​ពុល​​ធ្ងន់ធ្ងរ ក្រោយពី​បានឆាន់​ភេសជ្ជៈ (M150) ​ស្ករ​​​គ្រាប់​ ហើយជន​រងគ្រោះ​​ត្រូវ​​បាន​គេ​បញ្ជូន​ដឹកទៅ​​សង្គ្រោះ​បន្ទាន់​ ដែលហេតុការណ៍នេះ​ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​០៥​ល្ងាច​​ថ្ងៃ​ទី​២០ កញ្ញា​ ​២០១៦ ស្ថិត​​នៅ​វត្ត​ស្រះ​ឈូក​ភូមិ​ ​ឃុំ​ភ្នំ​លៀប ​ស្រុក​ព្រះ​នេត្រ​ព្រះ​ ​។

លោក​វ​រ​សេនីយ៍​ត្រី ស៊ី​ន រ៉ា​ស៊ី មេបញ្ជាការ​កង​រាជ​អា​វុធ​ហត្ថ​ស្រុក​ព្រះនេត្រព្រះ​បានឱ្យ​ដឹង​ថា ​ព្រះសង្ឃ​១៥​អង្គ ​និង​ក្មេង​វត្ត​ម្នាក់​ដែល​ពុល​​ និង​ស្ក​រគ្រាប់​ ​១-​ព្រះ​នាម ឃឹម សា​មេ​ត អាយុ​១៧​វស្សា ២-ព្រះ​នាម ស្នា ឡាំង​ស៊ី អាយុ​១៣​វស្សា ៣​-​ព្រះ​នាម សិ
ហ៊ា​ង អាយុ​២០​វស្សា ៤-​ព្រះ​នាម គា ខិល អាយុ​១៤​វស្សា ៥-​ព្រះ​នាម សៀង រ​ដ្ឋា អាយុ​១១​វស្សា ៦-​ព្រះ​នាម ម៉ៅ សីហា អាយុ​១៤​វស្សា ៧-ព្រះ​នាម ក្រាក់ ខាន់​ឃី​ត អាយុ​១៦​វស្សា ៨-​ព្រះ​នាម ហឿ​ន សេង​ហាក់ អាយុ​១៣​វស្សា ៩-​ព្រះ​នាម ឌៀប ចាន់​ថៃ អាយុ១៤​វស្សា ១០-​ព្រះ​នាម ស៊ុន ស៊ី​ដេ​ត អាយុ​១៣​វស្សា ១១-​ព្រះ​នាម  ន​ន់ វ៉ា​ន់​ណេ​ត អាយុ​១៣​វស្សា ១២-​ព្រះ​នាម ឆិត សុ​ត្រា អាយុ​១៣​វស្សា ១៣​-​ព្រះ​នាម អាន់ ប្រិ​យ៍ អាយុ​១៤​វស្សា ១៤​-​ព្រះ​នាម ជា ណាំ​ជី​ន អាយុ​១៤​វស្សា ១៥​-​ព្រះ​នាម កែវ ខួច អាយុ​១៥​វស្សា ១៦-​ឈ្មោះស៊ី យ៉ា ​អាយុ​១០ឆ្នាំ ​(​ជា​ក្មេង​វត្ត​)​ ។

លោក​បាន​បញ្ជាក់​ថា ​ព្រះ​តេជ​គណ​​​ព្រះ​គ្រូ​ចៅអធិការ​វត្ត​បាន​មាន​ពុទ្ធ​ដិកាថា ​ករណីព្រះសង្ឃ​ចំនួន​១៥​អង្គ​ និង​ក្មេង​វត្ត​ម្នាក់ បាន​ពុល​​​​ក្អួត​ចង្អោរទាំងអស់នេះ គឺ​​ក្រោយ​ពីបាន​​ឆាន់​និង​ហូប​ ក្នុងនោះ​មានភេសជ្ជៈ (​M150), ស្ករ​គ្រាប់ ​Doublemint និង​ស្ករ​គ្រាប់​Coolair ហើយក៏មានអាការៈបែបនេះតែម្តង ​។

​​​ព្រះសង្ឃ​និង​ក្មេង​វត្ត​ពុល​​រងគ្រោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ និង​មាន​២​អង្គ​ មាន​សភាព​ធ្ងន់​ធ្ងរ​ពេក ​ទើប​បញ្ជូន​បន្ត​ទៅ​មន្ទី​រពេទ្យ​មិត្ត​​ភាព​កម្ពុជា-​ជប៉ុន​មង្គល​បុ​រី​ សង្គ្រោះ​បន្ទាន់​ ៕