ជនជាតិចិន ៦៣ នាក់ពាក់ព័ន្ធ​បទល្មើស​គំរាម​ទារ​ប្រាក់​តាម​អ៊ីនធឺណិត ត្រូវបាននាំខ្លួនពីប្រទេសកម្ពុជា

តាមប្រភពព័ត៌មានស៊ីនហួរចុះផ្សាយថ្ងៃទី២០ កញ្ញា, ប៉ូលីសចិនបាននាំខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសគំរាមយកប្រាក់តាមអ៊ីនធឺណិត ត្រឡប់ពីប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ ម្សិលមិញ ។

ជនសង្ស័យដែល ៥០ នាក់ មកពីចិនដីគោក និង ១៣ មកពីតៃវ៉ាន់ ត្រូវបាននាំខ្លួនត្រឡប់មកពីកម្ពុជាវិញ តាមជើងយន្តហោះដឹកទំនិញដែលចុះចតនៅឯព្រលានយន្តហោះអន្តរជាតិ Nanjing Lukou ក្នុងខេត្ត Jiangsu ភាគខាងកើតចិន នៅវេលាម៉ោង ៨ យប់ថ្ងៃអង្គារ (២០ កញ្ញា ២០១៦) ។

ពួកគេត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់បានជំរិតទារប្រាក់ពីពលរដ្ឋនៅចិនដីគោក តាមរយៈការប្រព្រឹត្តបទល្មើសបោកប្រាស់ជាសំឡេងតាមអ៊ីនធឺណិត ។ យ៉ាងណាមិញ ចំនួនពិតប្រាកដនៃករណីបោកប្រាស់នេះ និងចំនួនលុយពាក់ព័ន្ធ នៅតែស្ថិតក្រោមការស៊ើបអង្កេត ។

មន្ត្រីអន្តោប្រវេសន៍កម្ពុជា ថ្វីៗនេះបានបំផ្លាញទីកន្លែងប្រព្រឹត្តបទល្មើសគំរាមយកប្រាក់តាមអ៊ីនធឺណិតមួយ នៅក្នុងទីក្រុងភ្នំពេញ, ដោយរឹបអូសបានទូរស័ព្ទ, កុំព្យូទ័រ និងស្ក្រីប (scripts) ។ ជនសង្ស័យទាំងនេះ ត្រូវបាននាំខ្លួនទៅកាន់ចិនដីគោក ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍ជនរងគ្រោះ ។

ចាប់តាំងពីបើកការបង្ក្រាបពិសេសមួយ ទៅលើបទល្មើសគំរាមយកប្រាក់តាមអ៊ីនធឺណិតនេះ នៅក្នុងខែវិច្ឆិកា កាលពីឆ្នាំមុន ក្រសួងបានសហការជាមួយប៉ូលីសនៅក្នុងប្រទេសកេនយ៉ា, ម៉ាឡេស៊ី, កម្ពុជា, ឡាវ និងឥណ្ឌូណេស៊ី, ដោយបំផ្លាញទីកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសគំរាមយកប្រាក់តាមអ៊ីនធឺណិតចំនួន ៦៥ កន្លែង, ចាប់ខ្លួន១នាក់, ជនសង្ស័យ ១៦៨ នាក់, រួមបញ្ចូលពលរដ្ឋតៃវ៉ាន់ ៣៤៧ នាក់ ៕


Related Posts